(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវ​អនុក្រឹត្យ សម្រេច​ដាក់ឲ្យ​ចរាចរក្រដាសប្រាក់ ២ម៉ឺនរៀល គំរូថ្មី ចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះតទៅ។ នេះបើយោងតាម​អនុក្រឹត្យ ដែលបណ្ដាលព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ។

តាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ថា ការចេញ​ក្រដាសប្រាក់ ២ម៉ឺនរៀល គំរូថ្មីនេះ គឺដើម្បីអបអរសារទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា គម្រប់៦៥ យាងចូល ៦៦ ព្រះវស្សា។

ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ធនប័ត្រប្រភេទ ២ម៉ឺនរៀល គំរូថ្មី ត្រូវបានដាក់ឲ្យធ្វើចរាចរ ទន្ទឹមគ្នាជាមួយនឹងធនប័ត្រជាតិ ប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយរួចមកហើយ។

ចំពោះលក្ខណៈពិសេសនៃធនបត្រប្រភេទ ២ម៉ឺនរៀល គំរូថ្មីនេះ មានចែងក្នុងប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា ដូចខាងក្រោមនេះ៖