(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីបច្ចុប្បន្នភាពនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងបច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១០៖០០នាទីព្រឹកស្អែកនេះ នៅសាលសន្និសីទសារព័ត៌មាន នៃទីស្តីការ គ.ជ.ប។

កិច្ចប្រជុំនេះ គជប នឹងអញ្ជើញគ្រប់គណបក្សនយោបាយ ជាពិសេសគណបក្សនយោបាយទទួលស្គាល់ផ្លូវការ និងគណបក្សដែលបានចុះឈ្មោះចូលរួមការបោះឆ្នោត។

កិច្ចប្រជុំនេះដឹកនាំដោយ លោក មាន សទិ សមាជិក គ.ជ.ប។

ភាគីពាក់ព័ន្ធដែលនឹងចូលរួមក្នុងកិច្ចប្រជុំរួមមាន៖
១៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ២៖ ក្រសួងពាក់ព័ន្ធនានា, ៣៖ តំណាងគណបក្សនយោបាយ, ៤៖ តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ៥៖ តំណាងស្ថានទូតជប៉ុន, ៦៖ ជំនាញការ JICA និងជំនាញការកូរ៉េ ប្រចាំនៅ គ.ជ.ប, ៧៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

សូមជំរាបថា តាមការមើលឃើញគណបក្សទើបបង្កើតថ្មីចំនួន៥ រួមមាន៖ គណបក្សឆន្ទៈខ្មែរ, គណបក្សមាតុភូមិយើង, គណបក្សខ្មែរក្រោក, គណបក្សពន្លឺថ្មី និងគណបក្សរស្មីខេមរា សុទ្ធត្រូវបានចុះឈ្មោះចូលរួមក្នុងការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ទាំងស្រុង៖