(ភ្នំពេញ)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ បានធ្វើការបណ្តេញជនជាតិចិន ចំនួន​៧០នាក់ ក្នុងស្រី០៤នាក់ ចេញពី​កម្ពុជា។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ជនជាតិចិនទាំងអស់នេះ ត្រូបបានបណ្ដេញចេញតាមជើងយន្តហោះលេខ ZF9044 ​ពីរាជធានីភ្នំពេញ ឆ្ពោះទៅប្រទេសដើមវិញ។

សូមជម្រាបថា ជនជាតិចិនទាំង​៧០នាក់ខាងលើ ត្រូវបានឃាត់ខ្លួន​កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីលួចស្នាក់នៅហួសទិដ្ឋាការកំណត់ គ្មានលិខិតឆ្លងដែន និងបើកល្បែងភ្នាល់តាមប្រព័ន្ធអ៊ីធីណែត (Game on​line) ដោយខុសច្បាប់៕