(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាព្រះរាជបុត្រា នៃព្រះករុណព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។

ព្រះអង្គទ្រង់ប្រសូត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ចាប់ពីថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០​១៧ ព្រះរាជាណាចក្រកម្ពុជាទាំងមូល ត្រូវប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា គម្រប់​ព្រះជន្មាយុ៦៥ព្រះវស្សា យាងចូល៦៦ព្រះវស្សា។

ដើម្បីចូលរួមអបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មនេះ អង្គភាព Fresh News សូមលើកយកនូវព្រះរាជជីវប្រវត្តិ និងព្រះរាជសកម្ម​ភាព របស់ព្រះហាក្សត្រខ្មែរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី មកផ្សាយជូនដូចតទៅ៖