(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ដោយសារឥទ្ធិពលសម្ពាធទាប នឹងបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយ ជាបន្តបន្ទាប់នៅក្របខណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។

ក្រសួងបញ្ជាក់ថា រាជធានីខេត្តមួយចំនួន អាចនឹងប្រឈមទឹកជំនន់ទឹកភ្លៀង ដោយទទួលរងនូវខ្យល់មូសុងនិរតី និងជ្រលងសម្ពាធទាប​។ ក្រសួងធនធានទឹក សូមអំពាវនាវឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕