(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ដោយសារឥទ្ធិពលសម្ពាធទាប នឹងបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយ ជាបន្តបន្ទាប់នៅទូទាំងប្រទេស រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨

ក្រសួងបញ្ជាក់ថា រាជធានីខេត្តមួយចំនួនអាចនឹងប្រឈមទឹកជំនន់ទឹកភ្លៀង និងអំពាវនាវឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕