(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ភ្នាកងារ Fresh News នាថ្ងៃអាទិត្យនេះថា កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចេញបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី នៅភូមិ​៣​ សង្កាត់​៣​ ក្រុង​-ខេត្តព្រះសីហនុ​ ក្នុងនោះឃាត់ខ្លួនជនសង្ស័យ ៤​នាក់​ ជាមួយថ្នាំញៀន ៣កញ្ចប់ រួម​ទាំង​វត្ថុតាងមួយចំនួន។

លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់នោះ មានឈ្មោះ​​​ ឆេង​ សូរិយា​ អាយុ​២៥​ឆ្នាំ, សៀង​ ធារី​ អាយុ​១៧ឆ្នាំ, ​សៅ​ សូលី​ អាយុ​២៨​ឆ្នាំ​ និងឈ្មោះ ផន​ ចាន់ណា​ អាយុ​២៥ឆ្នាំ​។ ចំពោះវត្ថុតាងដែលដកហូតបាននោះ មានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន​ ៣កព្ជាប់ និងទូរស័ព្ទ​១គ្រឿង​។

លោកស្នងការ ជួន ណារិន្ទ បានបន្តថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងចាត់ការ លើបទល្មើសខាងលើយ៉ាងយកចិត្តទុកដាក់ និងត្រៀមបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕