(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ (គ.ជ.ប) បានបោះពុម្ពសៀវភៅក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងដំណើរការផ្សព្វផ្សាយការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។

សៀវតូចទំហំ A5 ដែលមានក្របពណ៌ផ្ទៃមេឃ និងមានកម្រាស់១៥ទំព័រ ត្រូវបាន គ.ជ.ប បោះពុម្ពចែកជូនដល់បងប្អូនអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនេះ មានគោលបំណងឱ្យយល់ដឹងបន្ថែមទៀតពីតួនាទីរបស់ខ្លូន ដើម្បីចូលរួមក្នុងដំណើរផ្សព្វផ្សាយពីច្បាប់ ស្តីពីការបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន។

សម្រាប់ខ្លឹមសារនៃសៀវភៅនេះ ដោយបង្ហាញពីសិទ្ធិ ភារកិច្ច និងការទទួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់មានសិទ្ធិភារកិច្ច និងការទទួលខុសត្រូវការយកព័ត៌មាន និងផ្សព្វផ្សាយអំពីការងារបោះឆ្នោត, សិទ្ធិប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់, បម្រាមចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន៕