(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពី ការព្យាករកំពស់ ទឹកជំនន់លើកទី១ ប្រចាំឆ្នាំ២០១៨។

សេចក្តីជូនដំណឹង បានបញ្ជាក់ថា «យោងលើស្ថានភាពទឹកទន្លេមេគង្គ នាពេលបច្ចុប្បន្ន កត្ដាអាកាសធាតុ និងការវិភាគលើទំនាក់ទំនងរវាងកំពស់ទឹកអប្បបរមា និងអតិបរមា ព្រមទាំងការ វិភាគលើវត្ដទឹក ការព្យាករលើកទី១ បានបង្ហាញថា នៅស្ថានីយជលសាស្ដ្របាសាក់-ចតុមុខ នាឆ្នាំ២០១៨នេះ ទឹកអាចនឹងមានកំពស់ ១០,០៥m ដែលចាត់ទុកជាប្រភេទជំនន់ធំ»៕

សម្រាប់ព័ត៌មានលម្អិត នៃការព្យាករកំពស់ ទឹកជំនន់លើកទី១ ប្រចាំឆ្នាំ២០១៨ សូមអានសេចក្តីជូនដំណឹង​ របស់ក្រសួងទាំងស្រុង៖