(បាត់ដំបង)៖ នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នេះមានករណីផ្ទុះគ្រាប់៦៩មីលីម៉ែត បណ្តាលឱ្យក្មេងប្រុស១នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ ខណៈដែលក្មេងប្រុសទាំងយកគ្រាប់នោះមកដំលេង។

បើតាមមន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥៖១៦នាទីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចទីតាំងភូមិ​ អូរជាំ​ ឃុំ​កំពង់ល្ពៅ ស្រុកសំឡូត ខេត្ត​បាត់ដំបង​។

បើតាមមន្រ្តីនគរបាលថា ក្មេងរងគ្រោះមានឈ្មោះ ទី១៖ ឈ្មោះ សំ ប្រុស អាយុ១៣ឆ្នាំ (ស្លាប់នៅកន្លែង) ទី២ឈ្មោះ ភាក់ ស្រីពេជ្រ ភេទស្រី អាយុ៤ឆ្នាំ របួសធ្ងន់ទី៣៖ ឈ្មោះ ទិត្យ វណ្ណ អាយុ១០ឆ្នាំ របួសធ្ងន់ និងទី៤៖ ឈ្មោះ សំ ថាប់ អាយុ៥ឆ្នាំ របួសធ្ងន់។ ក្មេងរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកភ្លាមៗសមត្ថកិច្ចថា គ្រាប់ដែលផ្ទុះនោះជាប្រភេទគ្រាប់ M69mm។