(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ស្អែកនេះ នឹងអនុញ្ញាតឲ្យ លោកស្រី តុង ធីហ្វ៊ុង (Tong Thi Phong) អនុប្រធានអចិន្ត្រៃយ៍ទី១ នៃរដ្ឋសភា​ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

តាមគម្រោងបជំនួបនេះ នឹងធ្វើឡើងនៅវេលាម៉ោង៩ព្រឹក។ ​សម្រាប់ព័ត៍មានលម្អិត ស្តីពីលទ្ធផលជំនួបយ៉ាងណានោះ បណ្តាញព័ត៌មាន Fresh News នឹងផ្សាយជូនជាបន្តបន្ទាប់ទៀត៕