(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា,  លោក វៃ ជីវ័ន្ត, លោក អាន គុន្ធធារ៉ា, លោក និល រដ្ឋា, កញ្ញា កុសល ជីឡាង, លោក ពោជ លីគឹមហ៊ុន៖

*ព័ត៌មានជាតិ (Cambodia News)

១៖ សាកលវិទ្យាល័យក្រចេះ សាងសង់អស់ថវិកាជាង១២លានដុល្លារ រំលេចរចនាបទខ្មែរ ស្វាគមន៍និស្សិតនៅខេត្តក្រចេះ ស្ទឹងត្រែង កំពង់ចាមនិងខេត្តភាគឦសាន

២៖ សម្ដេចតេជោ ហ៊ុន សែន ​ប្រកាសបង្កើតស្ពានមួយទៀត នៅទីរួមខេត្តក្រចេះ ​ដើម្បីសម្រួលដល់ទំនាក់ទំនងអ្នកក្រចេះ ទៅខេត្តកំពង់ធំ និងខេត្តសៀមរាប

៣៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់កុំឱ្យព្រួយបារម្ភរឿងចិនមកវិនិយោគនៅកម្ពុជា ព្រោះចិនមិននៅកម្ពុជារហូតទេ

៤៖ សម្តេចតេជោ ហ៊ុន សែន៖ អំពាវនាវឱ្យជនរួមជាតិត្រូវមានសីលធម៌ចំពោះជនពិការ, អ្នកហៅជនពិការថាអាខ្វាក់ អាកំបុត គឺជាទង្វើអសីលធម៌មិនគួរលើកលែង

៥៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញដល់ប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ

៦៖ កម្ពុជា ត្រូវបានចាត់ទុកជាប្រទេសដែលមានវឌ្ឍនភាពល្អជាងគេក្នុងការកាត់បន្ថយភាពក្រីក្របានឆាប់រហ័ស

៧៖ កម្ពុជា នឹង​ធ្វើ​ម្ចាស់ផ្ទះ​រៀប​ចំ​វេទិកា​អូឡាំពិក-OCA ជា​លើក​ទី២ នៅ​ដើម​ខែក្រោយ

៨៖ លិខិតមិត្តអ្នកអាន៖ ដើម្បីសម្រេចផែនការធំរបស់ខ្លួន បរទេសខ្លះបានជះលុយឱ្យសង្គមស៊ីវិល ដើម្បីបំផ្លាញកម្ពុជា!

៩៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជួបភាក្សាការងារជាមួយលោក ស៊ីហ្សិគិ តាគីហ្សាគិ (Shigeki Takizaki) អគ្គនាយកកិច្ចការអាស៊ីអាគ្នេយ៍ និងនិរតី នៃក្រសួងការបរទេសជប៉ុន

១០៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ចូលជួបសម្តែងការគួរសមជាមួយអតីតប្រមុខ UNTAC លោក យ៉ាស៊ូស៊ី អាកាស៊ី

* ព័ត៌មានអន្តរជាតិ ( International News)

១៖ ក្រុមហ៊ុន Facebook ប្រើធម៌ក្តៅ «បិទចោលគណនី និងទំព័រ​អ្នកប្រើប្រាស់ជាច្រើន ដែលបាន​ចែកចាយ​លេខសម្ងាត់​សង្គម និង​ព័ត៌មានឯកជន...»

២៖ សហរដ្ឋអាមេរិក «ព្រមលក់​យន្តហោះ F-16 និងគ្រាប់បែក​ឆ្លាតវៃ ដល់​ប្រទេស​ហូឡង់» ដើម្បីបង្កើន​សមត្ថភាព​ការពារ​ជាតិ...

៣៖ លោក ដូណាល់ ត្រាំ អះអាង​ថា «មេដឹកនាំ​កូរ៉េខាងជើង ជាមនុស្ស​គួរឲ្យ​គោរព»

៤៖ ដូណាល់ ត្រាំ ព្រមាន​ធ្ងន់ៗ៖ «បើអ៊ីរ៉ង់​ហ៊ានចាប់ផ្តើម​កម្មវិធីនុយក្លេអ៊ែរ​វិញ នោះ​បញ្ហាធំ​នឹងផ្ទុះឡើងជាក់ជាមិន​ខាន...»

៥៖ តុលាការកំពូលអាមេរិកច្រានចោលបណ្តឹងឧទ្ធរណ៍ ជុំវិញការផ្តន្ទាទោសបុរសម្នាក់ដាក់គុក ២៤១ឆ្នាំ...

៦៖ ការស្ទង់មតិថ្មី៖ ប្រជាជន​កូរ៉េខាងត្បូងភាគច្រើន «ចង់បាន​សន្តិភាព​ជា​អចិន្ត្រៃយ៍ ជាជាង​ការរួបរួមគ្នា​ នៃ​ប្រទេសកូរ៉េទាំងពីរ...»