(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នឹងរៀបចំកម្មវិធីប្រកួតប្រជែង «យុវជនទេសចរណ៍ឆ្នើម ឆ្នាំ២០១៨» ក្រោមប្រធានបទ «ការរៀបចំវត្តទេសចរណ៍គំរូ» នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតនៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយនាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ។

ក្រសួងទេសចរណ៍ បានឲ្យដឹងថា ការរៀបចំកម្មវិធីនេះ គឺដើម្បីបញ្រ្ជាបការយល់ដឹងជាសាធារណៈ អំពីវិស័យទេសចរណ៍ដល់យុវជនកម្ពុជា ក៏ដូចជាការលើកទឹកចិត្តដល់ការចូលរួមរបស់យុវជន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

ខាងក្រោមនេះ ជាសេចក្ដីលម្អិតនៃសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ និងទម្រង់ពាក្យសុំចូលរួមប្រកួតប្រជែង៖