(ភ្នំពេញ)៖ តំណាងចែកចាយរបស់ Canon's i-Qlick រៀបចំខួបគម្រប់៧ឆ្នាំ​របស់ខ្លួន នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារ Naga World អ្នកចូលរួមប្រមាណ៥០០នាក់ ដែលមានទាំងដៃគូពាណិជ្ជកម្ម តំណាងចែកចាយ​​។ 

លោក Satoru Takeda ដែលជាអនុប្រធានប្រចាំតំបន់ CII Group នៃ Canon Singapore បានថ្លែងថា កម្មវិធីនេះ​មិនមែនត្រឹមតែជាខួបរបស់ i-Qlick នោះទេប៉ុន្តែថែមទាំងចង់ឆ្លៀតយកឱកាសនេះ សម្រាប់ Canon Singapore និង i-Qlick ដើម្បីធ្វើការថ្លែងអំណគុណទៅដល់ដៃគូរមុខជំនួញ និងកិច្ចប្រឹងប្រែងបន្ដរសម្រាប់ការអភិវឌ្ឍផលិតផល នៅក្នុងប្រទេសកម្ពុជា។

វត្តមានរបស់លោកអ្នកនៅក្នុងទីនេះ ជាមួយនឹងការគាំទ្រតាំងពីឆ្នាំមុន បានធ្វើឲ្យម៉ាកសញ្ញា Canon អាចបម្រើ និងផ្ដល់ការចំណេញទៅដល់ប្រជាជនកម្ពុជា និងអរគុណដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ក្រុមហ៊ុន Canon បានរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំនៅទីនេះ ហើយលោកសង្ឃឹមថា ដៃគូអាជីវកម្ម​អាចបន្តធ្វើការជាមួយ និ​ង i-Qlick ដើម្បីពុះពារលើឧបសគ្គដែលអាចកើតមាន។

លោក Andy Lee នាយកនៃ i-Qlick ប្រចាំប្រទេសកម្ពុជាក៏បានថ្លែងថា ​i-Qlick គឺប្ដេជ្ញាថា នឹងធ្វើឲ្យមុខជំនួញ Canon នៅក្នុងប្រទេសកម្ពុជា កាន់តែរីកចម្រើនទៅមុខ​ ហើយ​បាន​ថ្លែងអំណគុណទៅដល់ អ្នកដែលតែងតែគាំទ្រផ្លាកសញ្ញា យើងក៏ជាអ្នកនាំមុខទីផ្សារនៃផលិតផល កាមេរ៉ា នៅក្នុងប្រទេសកម្ពុជាច្រើនជាង​៦ឆ្នាំ និងជាផ្លាកសញ្ញា​ដែលនាំមុខគេសម្រាប់ ឧបករណ៍ការិយាល័យ និង​ម៉ាស៊ីនព្រីន។

ដើម្បីផ្ដល់ភាពងារស្រួល ទៅកាន់អតិថិជនកាន់តែប្រសើរ យើងក៏បានពង្រីកនូវសាខារបស់ Canon Image Square កាន់តែច្រើនដែលមានទីតាំងដូចជា៖ សាខាចាក់អង្រែ, សាខាទួលគោក, សាខាចំការមន, សាខា Nojima, សាខាសុរិយា, សាខាហង្សនាគ (ផ្លូវកម្ពុជាក្រោម), សាខាផ្លូវសីហនុ និងសាខាផ្សេងៗ ជាច្រើនទៀត។

ជាមួយនឹងហាងទាំងអស់នៅក្នុងភ្នំពេញ យើងនឹងប្តេជ្ញានាំយកនូវភាពងាយស្រួល និងបទពិសសោធន៍កាន់តែប្រសើរសម្រាប់អតិថិជនរបស់យើង ក្រៅពីការប្តេជ្ញាជាមួយនឹងជំនួញទាំងនេះ យើងក៏ប្តេជ្ញាថានឹង ធ្វើអ្វីឲ្យកាន់តែប្រសើរនៅក្នុងប្រព័ន្ធប្រតិបត្តិការផ្សេងៗ ការគាំទ្រពី Canon យើងសង្ឈឹមថា យើងអាចធ្វើអ្វីឲ្យកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា។

​​Canon គឺជាអ្នកជំនាញថតរូប និង​ជាដំណោះស្រាយដ៏អស្ចារ្យជាមួយរូបភាពឌីជីថល។ ក្រុមហ៊ុន Canon Singapore Pte. Ltd គឺជាទីស្នាក់ការកណ្ដាល សម្រាប់ការលក់​ ការធ្វើទីផ្សារ និងយុទ្ធសាស្ដ្រ នៅក្នុង​អាស៊ីខាងត្បូង និងអាស៊ីអគ្នេយ៍។ ក្រៅពីនេះក្រុមហ៊ុនបាននឹងកំពុងគ្រប់គ្រងទីផ្សារក្នុងស្រុក និងក្រៅស្រុក ដែលនៅក្នុងនោះក្រុមហ៊ុន ក៏បានគ្រប់គ្រងនៅលើទីផ្សារនៅក្នុងតំបន់ផ្សេងៗ ជាច្រើនទៀតដូចជា ប្រទេសឥណ្ឌា ប្រទេសម៉ាឡេស៊ី ប្រទេសថៃ និងប្រទេសវៀតណាម។

ក្រុមហ៊ុនធំរបស់ Canon Inc បានពង្រីកក្រុមហ៊ុនទូទាំងពិភពលោកច្រើនជាង ២០០ក្រុមហ៊ុន ដែលមាននយោជិកច្រើនជាង១៦០,០០០នាក់ ដែលនៅក្នុងផ្នែកស្រាវជ្រាវអភិវឌ្ឍន៍ ផ្នែកផលិតកម្ម ផ្នែកទីផ្សារ និងផ្នែកលក់។ ក្រុមហ៊ុនក៏បានប្រឹងប្រែងធ្វើឲ្យជឿនលឿន ខាងផ្នែកបច្ចេកវិទ្យា និងការឆ្នៃប្រឌិត នឹងប្តេជ្ញាប្រើប្រាស់១០ភាគរយ នៃចំណូលសរុបរបស់ខ្លួនជារៀងរាល់ឆ្នាំ ចំពោះការស្រាវជ្រាវនិងអភិវឌ្ឍន៍។

Canon គឺជាក្រុមហ៊ុនមួយ នៃក្រុមហ៊ុនធំៗផ្សេងទៀត ដែលមានអាយុកាលជាង២០ឆ្នាំ។ Canon គឺត្រូវបានដឹកនាំដោយ អ្នកទស្សនៈវិជ្ជា kyosei ដែលផ្ដោតទៅលើ ការរស់នៅ និងការធ្វើការរួមគ្នាសម្រាប់ទទួលបាននូវអ្វីដែលល្អឥតខ្ចោះ។​ សម្រាប់ព៌តមានបន្ថែមអាចស្វែងរកនៅក្នុង៖ www.canon.com.sg។

​i-Qlick Marketing Co.,Ltd គឺជាភ្នាក់ងារតំណាងចែកចាយរបស់ Canon ក្នុងប្រទេសកម្ពុជាសម្រាប់ ការប្រើប្រាស់ និងផលិតផលផ្សេងៗ ដូចជា namely Canon Digital Still Camera, Canon Digital Single Lens Reflex Camera, Canon Camera Accessories, ម៉ាស៊ីនថតរូប និងឧបករណ៍ Canon Digital Video, ម៉ាស៊ីនព្រីន Laser B/W, ម៉ាស៊ីនព្រីនព៌ណ, ម៉ាស៊ីនព្រីន Inkjet Canon, ម៉ាស៊ីនស្កេន Canon, ម៉ាស៊ីនបញ្ចាំងស្លាយ Canon និង ទឹកថ្នាំ Canon៕