(ភ្នំពេញ)៖ អូហ៎ ល្បីមែន! ជាកម្មវិធីបង្កើតឡើងដោយក្រុមហ៊ុនឆ្នោតមហាសំណាង ទឹកច្រើន ឈ្នះច្រើន រៀបចំឡើងក្នុងគោលបំណងអបអរសាទរគំរប់ខួបមួយឆ្នាំរបស់ឆ្នោតមហាសំណាង ទឹកច្រើន ឈ្នះច្រើន និងអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ជាពិសេសគឺដើម្បីថ្លែងអំណរគុណដល់ដៃគូសហការ រួមមានម្ចាស់ដេប៉ូនិងភ្នាក់ងារលក់ឆ្នោតមហាសំណាងទូទាំង២៥រាជធានីខេត្តក្រុង។

កម្មវិធី អូហ៎ ល្បីមែន! នេះបានប្រព្រឹត្តទៅនាសណ្ឋាគារភ្នំពេញ ដោយមានភ្ញៀវចូលរួមប្រមាណជាង ៥០០នាក់ មកពីបណ្ដាល ខេត្ត/ក្រុងផ្សេងៗ ដែលភ្ញៀវទាំងអស់សុទ្ធសឹងតែជាអ្នកចែកចាយ និងដៃគូសហការ របស់ក្រុមហ៊ុនឆ្នោតមហាសំណាង។

លោក Xu Ming អគ្គនាយកក្រុមហ៊ុនឆ្នោតមហាសំណាង មានចំណាប់អារម្មណ៍ក្នុងកម្មវិធីថា «ថ្ងៃគំរប់ខួបមួយឆ្នាំរបស់ក្រុមហ៊ុនឆ្នោតមហាសំណាង កាលពីថ្ងៃ១០ ខែមេសា ឆ្នាំ២០១៨ នេះ ដែលជាប្រតិបត្តិករស្របច្បាប់ និងល្បីល្បាញជាងគេក្នុងចំណោមប្រតិបតិ្តករឆ្នោតស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ភាពល្បីល្បាញនិងដំណើរប្រតិបត្តិការដ៏ជោគជ័យ របស់ក្រុមហ៊ុនឆ្នោតមហាសំណាង ក្នុងរយះពេលមួយឆ្នាំនេះគឺអាស្រ័យទៅលើកត្តាជាច្រើន។ ខ្ញុំបាទ សូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅ ចំពោះតំណាងចែកចាញ ដេប៉ូ ភ្នាក់ងារលក់ឆ្នោត និង សហការីទាំងអស់របស់ក្រុមហ៊ុនឆ្នោតមហាសំណាង ដែលបានចូលរួមសហការយ៉ាងមុតមាំ ក្នុងកិច្ចប្រតិបត្តិការឆ្នោតមហាសំណាងនេះ!»

ក្នុងកម្មវិធីនេះដែរ ក៏មានការលើកទឹកចិត្តជាមួយឆ្នោតផ្សងសំណាងដែលអ្នកចូលរួមមានសំណាងឈ្នះនូវរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះមានដូចជា ឆ្នាំងដាំបាយអគ្គិសនី២០រង្វាន់ កង្ហារ១០រង្វាន់ ទូរស័ព្ទដៃម៉ាកHuawei Nova2i ៣រង្វាន់ ម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៨មួយរង្វាន់។

រង្វាន់ម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ ២០១៨ដ៏ថ្មីស្រឡាងនេះ បានទៅលើអតិថិជនឆ្នោតមហាសំណាងឈ្មោះ អ៊ី នួនពៅ មកពីខេត្តរតនៈគិរី ។ បងប្រុសបានមានប្រសាសន៍ថា «ខ្ញុំបាទ មិននឹកស្មានថាបានទទួលរង្វាន់ធំម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ ពីកម្មវិធី អូហ៎ ល្បីមែន! នេះទាល់តែសោះ។ ថ្ងៃនេះញ៉ុមពិតជាមានសំណាងយ៉ាងខ្លាំងទទួលបានរង្វាន់ធំម៉ូតូHonda Dream 2018 ញាំអាហារហ្រ្វីៗ ហើយទទួលបាននូវប្រម៉ូសិនពិសេសទៀត។ ខ្ញុំបាទពិតជាមានជំនឿទុកចិត្តយ៉ាងមុតមាំជាមួយក្រុមហ៊ុនឆ្នោតមហាសំណាង ផ្តល់រង្វាន់ពិតៗ ទឹកក៏ច្រើន ឈ្នះក៏ច្រើន!»

លើសពីនេះក្រុមហ៊ុនក៏មានកម្មវិធីសប្បាយៗជាច្រើន រួមមាន ការផ្តល់ជូនប្រូម៉ូសិន១៨%ចំពោះឆ្នោតកោសគ្រប់ប្រភេទ សម្ពោធឆ្នោតកោសថ្មី «បាល់ទាត់ពិភពលោក»ដោយផ្តល់ជូនពិសេស២០% ការចាក់បញ្ចាំងរឿងថ្មីសម្តែងដោយយាយសំយាយសយ សម្តែងរបាំគោះត្រលោកដោយបុគ្គលិកក្រុមហ៊ុន ពិសារអាហារបូហ្វេ ស្រា ភេសជ្ចះផ្សេងៗ និងច្រៀងរាំលេងកំសាន្តយ៉ាងសប្បាយរីករាយ។

លោក Xu Ming សូមថ្លែងអំណរគុណយ៉ាងធំធេងចំពោះការចំណាយពេលវេលាដ៏មានតំលៃរបស់ភ្ញៀវកិត្តិយសទាំងអស់ក្នុងការចូលរួមក្នុងកម្មវិធី អូហ៎ ល្បីមែន! យ៉ាងច្រើនកុះកររបស់ក្រុមហ៊ុនឆ្នោតមហាសំណាង។ សូមជូនពរឯកឧត្តម លោកជំទាវ អ្នកឧកញ្ញ៉ា អស់លោក លោកស្រី អ្នកនាង កញ្ញ៉ា អោយជួបតែ សំណាងល្អ សុខភាពល្អ សេចក្ដីសុខ សុភមង្គល ជារៀងរហូត។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ៖ 093 / 098 / 068 / 099 / 070 235 235 ឬគេហទំព័រហ្វេសប៊ុក KTV Lottery ឬ ការិយាល័យកណ្តាល អាស័យដ្ធាន មជ្ឈមណ្ឌលការិយាល័យពាណិជ្ជកម្មIOC អាគារលេខ២៥៤ដេ មហាវិថីព្រះមុនីវង្ស F4-R02ជាន់ទី៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕