(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ដែលជាបេក្ខនារី និងជាម្ចាស់ជ័យលាភីមួយរូប ក្នុងកម្មវិធី «Queen of The Spa» បានចេញមុខបកស្រាយជុំវិញការរិះគន់នានា របស់មហាជន តាមរយៈការសម្ភាសន៍ផ្តាច់មុខជាមួយអង្គភាពព័ត៌មាន Fresh News និងគេហទំព័រ Khmer Talking ពាក់ព័ន្ធនឹងកម្មវិធី «Queen of The Spa» ដែលធ្វើឡើងនៅប្រទេសកូរ៉េ កាលពីពេលថ្មីៗនេះ។

កញ្ញា ធី សុវណ្ណថា បានបកស្រាយយ៉ាងច្បាស់ៗជាមួយនឹងការរិះគន់ជាច្រើន ពាក់ព័ន្ធនឹងការចោទថា កម្មវិធី Queen of The Spa គ្មានភាពសុក្រឹត្យ យុត្តិធម៌ ហើយការទទួលជ័យលាភីរបស់កញ្ញា គ្រាន់តែជារឿងប្រឌិត ជាមួយនឹងការរិះគន់យ៉ាងចាស់ដៃ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ជាច្រើនផ្សេងទៀត។

យ៉ាងណាមិញ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ពីអ្វីដែល កញ្ញា ធី សុវណ្ណថា បានបកស្រាយ សូមទស្សនាកិច្ចសម្ភាសន៍របស់កញ្ញា ក្នុងកម្មវិធី «TV បច្ចុប្បន្នភាព»៖