(ភ្នំពេញ)៖ ក្រុមហ៊ុនតារាផេ បានផ្តល់ជូនឱកាសពិសេសសម្រាប់អតិថិជនកម្ចី និងបញ្ញើរសន្សំរបស់ធនាគារកាណាឌីយ៉ា ក.អ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វ៊ូណន អតិថិជន នឹងទទួលបានការបង់ប្រាក់កម្ចីដោយមិនគិតថ្លៃសេវា​ តាមរយៈភ្នាក់ងារតារាផេ នៅទូទាំងប្រទេស។

ឱកាសពិសេសនេះផ្តល់ឲ្យសម្រាប់អតិថិជននៃគ្រឹះស្ថានហិរញ្ញវត្ថុទាំងបីតែប៉ុណ្ណោះ ដោយ អតិថិជនអាចធ្វើការបង់ប្រាក់កម្ចីរបស់ខ្លួន ដោយមិនចាំបាច់ទៅដល់ សាខាធនាគារ ឫ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយផ្ទាល់នោះទេ ដោយគ្រាន់តែស្វែងរកភ្នាក់ងារតារាផេ ដែលនៅជិតខ្លួនបំផុត ​ហើយធ្វើតាមការណែនាំពីរបៀបបង់ប្រាក់កម្ចីពីភ្នាក់ងាររបស់តារាផេ ជាការស្រេច។
ការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃនេះតទៅ សម្រាប់អតិថិជនកម្ចី និងបញ្ញើរសន្សំរបស់ធនាគារកាណាឌីយ៉ា ក.អ  និងធនាគារប្រៃសណីយ៍កម្ពុជា ក.អ និងចាប់ផ្តើមពីថ្ងៃទី០១ខែឧសភា សម្រាប់អតិថិជនបង់ប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វ៊ូណន រហូតដល់មានការជូនដំណឹងពីក្រុមហ៊ុន។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជនក្រុមហ៊ុនតារាផេ​ តាមរយៈលេខទូរស័ព្ទ 081 799 888 ឬ ទំព័រហ្វេសប៊ុកផ្លូវការតារាផេ។
ទាញយកកម្មវិធីតារាផេសំរាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android តាមរយៈតំណភ្ជាប់ទីនេះ ៕