(ភ្នំពេញ)៖ ក្រោយចប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ កាលពីពេលថ្មីៗ ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨ នឹងបន្ដការប្រកួតសប្ដាហ៍ទី៥ នាថ្ងៃទី២១-២២ ខែមេសាចុងសប្ដាហ៍នេះ ដោយមាន ៦ប្រកួតត្រូវជួបតតាំងគ្នាលើទីលានចំនួន៣ ដែលសុទ្ធសឹងជាគូជក់ចិត្ត ពិសេសជំនួបរវាងក្រុមខ្លាំងៗ ដូចជាក្រុមការពារតំណែងជើងឯកបឹងកេត ប៉ះក្រុមជើងឯករងក្រសួងការពារជាតិ និងក្រុមព្រះខ័នរាជស្វាយរៀង ប៉ះអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោនជាដើម។

ប៉ុន្ដែបើក្រឡេកមើលលទ្ធផលបណ្ដោះអាសន្ន ក្រោយឆ្លងកាត់ការប្រកួតសប្ដាហ៍ទី៤ ក្រុមណាហ្គាវើល និងក្រុមបឹងកេតអែហ្វស៊ី សុទ្ធតែឈរលំដាប់កំពូលតារាងរៀងៗខ្លួនក្រោយរកបាន១០ពិន្ទុស្មើគ្នា ដែលទាមទារឲ្យក្រុមទាំងពីរ ត្រូវការឈ្នះរៀងៗខ្លួនក្នុងសប្ដាហ៍ទី៥ ដើម្បីការពារតំណែងកំពូលតារាង។ រីឯក្រុមក្រសួងការពារជាតិ កំពុងឈរលេខរៀងទី៣ មាន៩ពិន្ទុ ស្របពេលក្រុមខ្លាំងៗ ៣ក្រុមទៀត កំពុងកាន់៧ពិន្ទុក្នុងដៃស្មើគ្នា រួមមានក្រុមភ្នំពេញក្រោន ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមកំពុងឡើងជើងវិសាខា៕

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួត និងតារាងពិន្ទុបណ្ដោះអាសន្ន នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨៖