(ប៉ៃលិន)៖ យ៉ាងហោចណាស់ផ្ទះ របស់ប្រជាពលរដ្ឋចំនួន៤ខ្នង រស់នៅក្នុងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានរងការខូចខាតរបើកដំបូល ដោយសារតែភ្លៀងកក់ខែធ្លាក់លាយឡំ ជាមួយនឹងខ្យល់កន្ដ្រាក់ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ។ នេះបើយោងតាម Facebook Page ផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋររស់ នៅទាំង២៥ខេត្តក្រុងទាំងអស់មេត្តា យកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ខណៈដែលចាប់ពីថ្ងៃនេះ ឬទី១៣ ខែមេសា ឆ្នាំ២០១៨តទៅ កម្ពុជានឹងមានភ្លៀងកក់ខែធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ខណៈសីតុណ្ហភាពអតិបរិមា ក្នុងរង្វង់៣៣-៣៥អង្សាសេ៕