(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញប្រកាសព័ត៌មាន ជុំវិញបញ្ហាអាកាសធាតុភ្លៀងកក់ខែ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ដោយបញ្ជាក់ថា ប្រទេសកម្ពុជា នឹងមានភ្លៀងកក់ខែធ្លាក់ឡើងវិញ។

ក្រសួងធនធានទឹក បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា៖

* ចាប់ពីថ្ងៃទី១២ ឬទី១៣ ខែមេសា តទៅប្រទេសកម្ពុជា នឹងមានភ្លៀងកក់ខែធ្លាក់រាយប៉ាយជាបន្តបន្ទាប់

* សីតុណ្ហភាពអតិបរិមាជាទូទៅ ស្ថិតក្នុងរង្វង់ពី៣៣-៣៥អង្សាសេ៕