(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញរបាយការណ៍នៃការប្រមូលផលស្រូវរដូវប្រាំង របស់ប្រជាកសិករ ដោយបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ការប្រមូលផលស្រូវសម្រេចបានជាង៤៤ម៉ឺនហិកតា ស្មើនឹង៧៨ភាគរយ។

ក្រសួងបានបញ្ជាក់ថា ស្រូវរដូវប្រាំងឆ្នាំ២០១៧-២០១៨ កសិករបង្កបង្កើនផលស្រូវលើផ្ទៃដីជាង៥៦ម៉ឺនហិកតា៕