(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការអប់រំនៅតែជាកិច្ចការអាទិភាពរបស់ជាតិ ដែលត្រូវតែធ្វើជាប្រចាំ និងត្រូវបន្តធ្វើពីមួយជំនាន់ទៅមួយជំនាន់ទៀត។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៧ និងលើកទិសការងារថ្មីឆ្នាំ២០១៨នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ។

ក្នុងពិធីនោះសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វឌ្ឍនភាពនៃវិស័យអប់រំនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើត ចេញពីកិច្ចខិតខំប្រឹងប្រែង និង កិច្ចសហការយ៉ាងជិតសិទ្ធរបស់ថ្នាក់ដឹកនាំ និងមន្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំយុវជន និងកីឡា សាស្ត្រាចារ្យ គ្រូបង្រៀន មាតាបិតា សិស្ស-និស្សិត សហគមន៍ និងឤជ្ញាធរដែនដីនៅទូទាំងប្រទេស ដែលតែងតែយកចិត្តទុកដាក់រួមចំណែកអភិវឌ្ឍវិស័យអប់រំ និង ការកសាងធនធានមនុស្សប្រកបដោយស្មារតីទទួលខុសត្រូវតាម- តួនាទី និងភារកិច្ចរៀងៗខួន។

សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា វឌ្ឍនភាពនៃវិស័យអប់រំនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកលូតលាស់ នៃសង្គម និងសេដ្ឋកិច្ចកមុជា។ ក្នុងនោះកម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេស ដែលមានការអភិវឌ្ឍន៍ឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងផ្នែកសេដ្ឋកិច្ច ញណិជ្ជកម្ម និងសេវាកម្ម។

ក្នុងពិធីបិទសន្និបាតនេះដោយមើលឃើញសារៈសំខាន់នៃការអប់រំក្នុងការបង្កើនធនធានមនុស្សសម្រាប់ជំរុញការអភិវឌ្ឍន៍ជាតិនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំនេះ។ ដើម្បីជំរុញការអប់រំសម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តគិតគូរវិភាជថវិកាបន្ថែមប្រចាំឆ្នាំនៅកុងវិស័យអប់រំ ការផ្តល់ឤទិភាពជ្រើសរើស និងបណុះបណ្តាលគ្រូបង្រៀនជាឤទិភាពចម្បង ដើម្បីបំពេញបន្ថែមដល់ការងារពង្រាយគ្រូ និងជំនួសគ្រូដែលត្រូវ ចូលនិវត្តន៍ គាំទ្រការធើវិក្រឹតការគ្រូបង្រៀន ការកែលម្អកម្មវិធីសិក្សា គាំទ្រការងារអធិការកិច្ច ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រង គុណភាព សិក្សា និងគុណភាពប្រឡង។

រាជរដ្ឋាភិបាលនឹងបន្តគិតគូរអំពីការដំឡើងបៀវត្សរ៍ជូនគ្រូបង្រៀន និងបុគ្គលិកសិក្សា ជំរុញការកៀរគរ ធនធានមកពីគ្រប់មជ្ឈដ្ឋាន និងកៀរគរវិស័យឯកជន ដើម្បីវិនិយោគ កុងវិស័យអប់រំ និងបណុះបណ្តាលវិជ្ជាជីវៈឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ ធានាសិរភាពទីផ្សារការងារ ការលើកកម្ពស់ ផលិតភាព និងជីវភាពរស់នៅរបស់ប្រជាជន។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ដើម្បីជំរុញការអប់រំសម្រាប់ឆ្នាំថ្មីអង្គសន្និបាតបានសម្រេចដាក់ចេញនូវវិធានការ និងយុទ្ធសាស្រ្តសម្រាប់អនុវត្តឈរលើអនុវិស័យទាំង៧ រួមមាន៖ អនុវិស័យការអប់រំកុមារតូច, អនុវិស័យការអប់រំបឋមសិក្សា, អនុវិស័យការអប់រំមធ្យមសិក្សានិងអប់រំបច្ចេកទេស, អនុវិស័យការអប់រំឧត្តមសិក្សា, អនុវិស័យការអប់រំក្រៅប្រព័ន្ធ, អនុវត្ត ការអភិវឌ្ឍយុវជន និងអនុវិស័យការអប់រំកាយនិងកីឡា។

អង្គសន្និបាតនេះក្រសួងអប់រំយុវជន និងកីឡា ក៏នឹងបន្តអនុវត្តកំណែទម្រង់អប់រំដោយឈរលើសរសរស្តម្ភទាំង៥ ដែលរួមមាន៖ ការអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន, ការពិនិត្យឡើងវិញកម្មវិធីសិក្សាសៀវភៅសិក្សាគោល និងកែលម្អបរិស្ថានសិក្សា, ការដាក់ឲ្យអនុវត្តអធិការកិច្ច, ការពង្រឹងរង្វាយតម្លៃសិក្សាដូចការប្រឡង រង្វាយតម្លៃថ្នាក់ជាតិ តំបន់ និងអន្តរជាតិ និងសសរស្ដម្ភ និង ការកែទម្រង់ឧត្តមសិក្សា។

លោក ហង់ ជួន ណារ៉ុន បានបញ្ជាក់ថា នៅទូទាំងប្រទេសនាពេលបច្ចុប្បន្នមានសាលាមត្ដេយ្យសិក្សា និងសាលារៀន ចំណេះទូទៅទាំងសាធារណៈ និងឯកជនសរុប ១៤,១៨៩កន្លែង រួមមាន៖ សាលាមត្ដេយ្យសិក្សា ៤,៦៣២សាលាបឋមសិក្សា ៧,៦២១ អនុវិទ្យាល័យ ១,៣០៣ និងវិទ្យាល័យ៦៣៣។ មត្ដេយ្យសិក្សាសហគមន៍មាន ២,៩៥៥ កន្លែង កុមារចូលរៀនចំនួន ៦៧,៣៩៣នាក់។

លោករដ្ឋមន្ត្រី បានឲ្យដឹងដែរថា សិស្សសរុបនៅគ្រប់ភូមិ សិក្សាសាធារណៈ និងឯកជនពីមត្ដេយ្យសិក្សាដល់មធ្យម សិក្សាមានចំនួន ៣,៣៤៦,៣៣៦នាក់ ស្រី ១,៦៥២,០២១ នាក់ ស្មើនឹង ៤៩,៣៧ ភាគរយ។ គ្រឹះស្ថានឧត្ដមសិក្សាមាន ១២១ ក្នុងនោះ គ្រឹះស្ថានឧត្ដមសិក្សារដ្ឋ ៤៤ និងឯកជន ៧៣ ដែលមានទីតាំង ស្ថិតនៅតាមរាជធានី-ខេត្ដ ចំនួន ២០។

គ្រឹះស្ថានឧត្ដមសិក្សាទាំងនោះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង-ស្ថាប័នចំនួន១៦។ គ្រឹះស្ថានឧត្ដមសិក្សា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រសួងអប់រំ យុវជន និងកីឡាមាន ៧៣ ក្នុងនោះរដ្ឋ ១៣ និងឯកជន ៦០។ និស្សិតចាប់ពីថ្នាក់បរិញ្ញាបត្ររង ដល់បណ្ឌិតមានចំនួន ២០៧,៤២៣ នាក់ នារី ៩៤,២៤២ នាក់ ស្មើនឹង ៤៤.៤៣ ភាគរយ៕