(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ ឆ្នាំ២០១៨ សម្រាប់ពានរង្វាន់ថ្នាក់ខេត្ត នឹងបន្ដការប្រកួតវគ្គជម្រុះសប្ដាហ៍ទី២ នៅរសៀលថ្ងៃទី១៤ ខែមីនានេះ ដោយមាន ៩ប្រកួតត្រូវជួបគ្នាលើទីលានចំនួន ៨ខេត្ត-ក្រុមផ្សេងគ្នា ក្នុងនោះខេត្តតាកែវមាន ២ប្រកួត គឺក្រុមគិរីវង់សុខសែនជ័យ ជួបខេត្តបាត់ដំបង នៅកីឡដ្ឋានខេត្តតាកែវ និងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ជួបខេត្តកំពតនៅកីឡដ្ឋានទន្លេបាទី។

សូមរំឮកថា ខេត្តមណ្ឌលគិរី បានកក់កៅអីវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ថ្នាក់ខេត្ត ដោយស្វ័យប្រវត្តិហើយ ព្រោះក្រុមស្ថិតក្នុងពូល C ចំនួន៣ក្រុមទៀត បានប្រកាសដកខ្លួន រួមមានក្រុមខេត្តក្រចេះ ស្ទឹងត្រែង និងខេត្តរតនៈគិរី។ ចំណែកពូល A មានក្រុមដកខ្លួន ១ក្រុមដែរ គឺខេត្តពោធិ៍សាត់ ខណៈពូល B ខេត្តស្វាយរៀងបានដកខ្លួនដូចគ្នា។

សរុបមកការប្រកួតនៅសល់ ៤ពូល គឺពូល A, B, D និងពូល E ដោយមានក្រុមចូលរួម ២២ក្រុម ដើម្បីប្រជែងកៅអីវគ្គ ១៦ក្រុមចុងក្រោយក្នុងពានថ្នាក់ខេត្ត នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨។

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតសប្ដាហ៍ទី២ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨៖