(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ០៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តឈូកវ៉ា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលទើបនឹងសាងសង់រួច។

ក្នុងពិធីសម្ពោធសមិទ្ធផលនៅព្រឹកថ្ងៃនេះ ក៏នឹងមានការនិមន្តចូលរួមពីព្រះសង្ឃ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល យាយជី តាជី ព្រមទាំងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តសរុបប្រមាណ ៥ពាន់នាក់។ សមិទ្ធផលដែលត្រូវសម្ពោធរួមមាន៖ ឧបដ្ឋានសាលា, ព្រះវិហារទើបជួសជុល, ក្លោងទ្វារ, បណ្តាល័យ, ហោត្រ័យ, របងវត្ត, ប្រាសាទ និង បន្ទប់ទឹក ដោយចំណាយថវិកាសរុប ៩១៨,២៨២ដុល្លារអាមេរិក៕