(ភ្នំពេញ)៖ របាយការណ៍គណៈកម្មការនៃយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា នៅរយៈពេល២ខែដំបូងឆ្នាំ២០១៨ មន្ត្រីអនុត្តន៍ច្បាប់ប្រឆាំងគ្រឿងញៀន បានបង្ក្រាបបទល្មើសគ្រឿងញៀន បាន១២៤៥ករណី ឃាត់ខ្លួនមនុស្ស២៦១៩នាក់ និងរឹបអូសគ្រឿងញៀនជាង១៥គីឡូក្រាម។

របាយការណ៍បានបញ្ជាក់ថា លទ្ឋផលអនុវត្តន៍ច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨៖

១៖ បង្ក្រាបសរុប១,២៤៥ករណី
ឃាត់មនុស្ស២៦១៩នាក់ ស្រី២២៧នាក់ (ជនបរទេស២៩នាក់ ស្រី៧នាក់ មាន៣សញ្ជាតិ)
* ករណីជួញដូរ រក្សាទុក កែឆ្នៃ ដាំដុះ ៧៨៨ករណី ឃាត់ ១៥១២នាក់ (ស្រី១៦៦នាក់)

* ប្រើប្រាស់៤៥៧ករណី ឃាត់ ១១០៧នាក់(ស្រី៦១នាក់)
២៖ អនុវត្ដដីកា៥២ដីកា ឃាត់ខ្លួន៥២នាក់ (ស្រី២នាក់)
៣៖ រឹបអូសសារធាតុញៀនគ្រប់ប្រភេទ ជាង១៥គីឡូក្រាម និង១១៩៤កញ្ចប់
, កញ្ឆាក្រៀមជាង១៦គីឡូក្រាម និង៨១,២៧០ដើម

៤៖ សម្ភារៈចាប់យកមាន រថយន្ដ ១២គ្រឿង ម៉ូតូ២២១គ្រឿង ទូរស័ព្ទ៦០០គ្រឿ ជញ្ជីង ៣០គ្រឿង អាវុធខ្លី៥ដើម អាវុធវែង៥ដើម៕