(ភ្នំពេញ)៖ Facebook Page របស់ស្ថានីយទូរទស្សន៍ BTV ត្រូវបានក្រុមសង្គមងងឹត Hack យកគ្រប់គ្រង នៅវេលាម៉ោង ៧៖១០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះបើយោងតាមលោក ផន​ រីម ប្រធានផ្នែកគេហទំព័រ នៃអគ្គនាយកដ្ឋាន និងវិទ្យុ នៃស្ថានីយទូរទស្សន៍បាយ័ន ថ្លែងប្រាប់ឲ្យដឹងដូច្នេះ។

លោក ផន រីម បានបញ្ជាក់ថា ក្រោយពី Hack យកគ្រប់គ្រងបានហើយ, ក្រុមសង្គមងងឹត Hacker បានដាក់កំណត់ពេលវេលាបង្ហោះរឿងចំនួន៥នាទីម្តង ហើយនៅពេលនេះក្រុមការងារបច្ចេកទេសកំពុងដោះស្រាយបញ្ហានេះដើម្បីយកមកវិញនូវ Facebook Page ដែលមានចំនួនជាង៨០ម៉ឺន៕