(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា,លោក ហួន លីហួ និងលោក វង់ វុធ៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងឱកាសបុណ្យទន្លេលើកទី៤ ក្រោមប្រធានបទ «ទន្លេនៃសន្ដិភាព មិត្តភាព និងនិរន្ដរភាពទេសចរណ៍»

២៖ អ្នកនាំពាក្យក្រសួងការបរទេស៖ រដ្ឋាភិបាលអាល្លឺម៉ង់ គ្រាន់តែផ្អាកទិដ្ឋាការពិសេស ដល់សមាជិករដ្ឋាភិបាលកម្ពុជា តែនៅបន្តផ្ដល់ទិដ្ឋាការធម្មតាដូចពលរដ្ឋ និងទេសចរទូទៅ

៣៖ ក្រសួងការបរទេស សោកស្តាយចំពោះការផ្អាកផ្តល់ទិដ្ឋាការលក្ខខណ្ឌពិសេស ដល់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់រដ្ឋាភិបាលអាល្លឺម៉ង់ និងចាត់ទុកការផ្អាកនេះធ្វើឲ្យប៉ះពាល់ទំនាក់ទំនងប្រទេសទាំងពីរ

៤៖ ក្រសួងព័ត៌មាន សម្ដែងការសោកស្ដាយចំពោះរបាយការណ៍ របស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ចេញផ្សាយថា រដ្ឋាភិបាលបានបង្ក្រាបធ្វើទុក្ខបុកម្នេញ និងគម្រាម កំហែងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ

៥៖ ជំងឺគ្រុនចាញ់នៅកម្ពុជាកើនឡើងគួរឲ្យបារម្ភ, ឆ្នាំ២០១៧ កើតឡើងជាង៤.៥ម៉ឺនករណី ស្លាប់មនុស្សម្នាក់

៦៖ សមាគមប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ស្វាគមន៍និងគាំទ្រយ៉ាងក្លៀវក្លាចំពោះវត្តមានសម្តេចតេជោនៅប្រទេសអូស្ត្រាលី ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នាខែមីនាខាងមុខ

៧៖ គ.ជ.ប៖ យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ រយៈពេល១៤ថ្ងៃ ប្រព្រឹត្ដិទៅដោយភាពស្ងប់ស្ងាត់ របៀបរៀបរយល្អ និងគ្មានអំពើហិង្សា

៨៖ សហជីពធំៗជាង១០០ តំណាងកម្មករនិយោជិតរាប់សែននាក់ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញ និងអំពាវនាវកុំឲ្យបរទេសជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់កម្ពុជា

* ព័ត៌មានអន្តរជាតិ ( International News)

១៖ ទម្លាយផែនការសម្ងាត់ សម្លាប់បងប្រុស លោក គីម ជុងអ៊ុន ដោយអ្វីៗត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ និងមិនគួរឲ្យជឿ

២៖ រឿងអាស្រូវផ្លូវភេទធ្ងន់ធ្ងរ បង្ខំឲ្យឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី ចុះចេញពីតំណែង!

៣៖ អនុប្រធានាធិបតីអាមេរិក៖ «ប្អូនស្រីបង្កើត លោក គីម ជុងអ៊ុន ជាសសរកណ្តាល នៃរបបដឹកនាំដែលឃោរឃៅ និងកៀបសង្កត់បំផុតលើភពផែនដី»

៤៖ យុទ្ធសាស្ត្រអាមេរិកកំពុងដើរគឺ «រក្សាវត្តមានទ័ពនៅអ៊ីរ៉ាក់ ដើម្បីពង្រឹងអំណាចនៅមជ្ឈិមបូព៌ា» និងទប់ទល់ឥទ្ធិពលរុស្ស៊ី ព្រមទាំងអ៊ីរ៉ង់

៥៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ «ប្រទេសចិនមែនជាការគំរាមកំហែង សម្រាប់យើងនោះឡើយ ពីព្រោះ»

៦៖ អ្នកជំនាញនយោបាយ៖ «ដល់ពេលវេលាហើយ ដែលត្រូវបញ្ចប់សង្គ្រាមកូរ៉េទាំងពីរ ជាផ្លូវការ»

៧៖ បទវិភាគអន្តរជាតិ ៖ ហេតុអ្វីទ្វីបត្រជាក់អាក់ទិច អាចបង្កើតទំនាក់ទំនងកក់ក្តៅរវាងចិន និងរុស្ស៊ី?៕