(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់អំពីការសរុបព្រឹត្ដិនៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ រយៈពេល១៤ថ្ងៃ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប បានបញ្ជាក់ថា «យុទ្ធនាការនៃការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ មានរយៈពេល១៤ថ្ងៃ បានប្រព្រឹត្ដិទៅដោយស្ងប់ស្ងាត់ រប្រៀបរៀបរយល្អ គ្មានអំពើហិង្សា»។

គ.ជ.ប បានបន្ថែមទៀតថា ក្នុងអំឡុងពេលនៃយុទ្ធនាការនេះ គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត បានធ្វើសកម្មភាពតាមរូបភាពផ្សេងៗគ្នា នៅក្នុងមណ្ឌលភូមិភាគ ដែលគណបក្សនយោបាយ មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត៕

សម្រាប់ព័ត៌មានលម្អិត សូមអាននៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ខាងក្រោមនេះ៖​