(ត្បូងឃ្មុំ-កំពង់ចាម)៖ ក្រោយបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា ដែលបានប្រព្រឹត្តទៅអស់រយៈពេល១៤ថ្ងៃ (១០-២៣ កុម្ភៈ) រួចមក នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានអញ្ជើញប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅខេត្តកំពង់ចាម មណ្ឌលភូមិភាគ២ (កំពង់ចាម-ត្បូងឃ្មុំ)។

ពិធីប្រកាសបិទយុទ្ធនាការនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកសមាជិកា ក្រុមការងារគណបក្សប្រជាជនកម្ពុជាពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋានខេត្តត្បូងឃ្មុំ-កំពង់ចាម ចូលរួមយ៉ាងច្រើនកុះករ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០-២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខានស្អែកនេះ៕