(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា,លោក ហួន លីហួ និងលោក វង់ វុធ ៖

* ព័ត៌មានជាតិ (Cambodia News)

១៖ ព្រឹកនេះព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង

២៖ ទូរទស្សន៍ហង្សមាស៖ តារាចម្រៀង ប៊ុត សីហា ប្រើប្រាស់គ្រឿងញៀនជាយូរមកហើយ និងត្រូវបានផលិតកម្មហៅមកណែនាំជាច្រើនដង តែមិនស្តាប់ !

៣៖ ក្រុមអ្នកគាំទ្រ ប៊ុត សីហា​ សម្តែងការខក​ចិត្តយ៉ាងខ្លាំង ​ខណៈក្លាយជាតារា​ល្បីហើយបែរជាធ្វើរឿង​ ដែលសង្គម​ស្អប់ខ្ពើមទៅវិញ

៤៖ សម្ដេចក្រឡាហោម ស ខេង៖ ​ការសាង់សង់ពន្ធនាគារទំនើប អាចជួយបានទាំងអ្នកមានលុយ និងអ្នកក្រីក្រ, បើអ្នកមានលុយទៅនៅកន្លែងបង់លុយ នោះអ្នកគ្មានលុយអាចនៅបានទូលាយជាងមុន

៥៖ អគ្គនាយកស៊ីម៉ាក់៖ យើងឈឺចាប់ខ្លាំងណាស់ ដែលរកឃើញក្មេងជាច្រើន នៅតំបន់ដែលរងការទម្លាក់គ្រាប់បែកគីមី របស់អាមេរិកកើតមកពិការ

៦៖ អ្នកនាំពាក្យរដ្ឋាភិបាល ចាត់ទុកការអំពាវនាវមិនឲ្យប្រជាជន ទៅបោះឆ្នោត គឺជាអំពើភេរវកម្ម ដែលមិនអាចអនុគ្រោះឲ្យដាច់ខាត

៧៖ កញ្ញា កឹម មនោវិទ្យា ទាមទារឲ្យជប៉ុន បកស្រាយរឿងផ្តល់ជំនួយឲ្យ គ.ជ.ប កម្ពុជា ប៉ុន្តែអ្នកនាំពាក្យ គ.ជ.ប អះអាងថា អ្វីៗគឺធ្វើទៅតាមច្បាប់

៨៖ ព័ត៌មានលម្អិត៖ អគ្គិភ័យឆេះក្លិប LV នៅកណ្តាលក្រុងព្រះសីហនុរលត់វិញ នៅម៉ោងជិត២រំលងអាធ្រាត្រ​ របួសធ្ងន់មនុស្សម្នាក់ ខូចខាតអគារ និងសម្ភារមួយចំនួនធំ

៩៖ ខែដំបូងឆ្នាំ២០១៨ កម្ពុជានាំចេញជ័រកៅស៊ូបានជិត២ម៉ឺនតោន បានចំណូលជាង២៧លានដុល្លារ

* ព័ត៌មានអន្តរជាតិ ( International News)

១៖ ធ្លាយឯកសារសម្ងាត់៖ «រយៈពេល ៥៤ឆ្នាំ អាមេរិក​បានលូកលាន់កិច្ចការ​បោះឆ្នោត​ប្រទេសដទៃ ៨១ដង និងផ្លាស់ប្តូរ​​រដ្ឋាភិបាល​​ប្រទេសដទៃ ​ដែល​ខ្លួនមិន​​ពេញចិត្ត»

២៖ លោក មូន ជែអ៊ីន បញ្ជាក់ថា «ទំនាក់ទំនង​ជាមួយ​អាមេរិក គឺរឹងមាំ​លើសពេលណាៗ​ទាំងអស់» ហើយ​រឿង​ទៅ​​កូរ៉េខាងជើង គឺស្ថិត​ក្នុង​ការ​​ពិចារណា

៣៖ កូរ៉េខាងត្បូងចង់ចរចារឿងនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ក្រោយកីឡាអូឡំាពិកបញ្ចប់

៤៖ ប្រធានាធិបតី​តួកគី៖ «រឿងដែល​​រុស្ស៊ីស្នើ​ឲ្យ​តួកគី និងស៊ីរី​​ចរចាគ្នា នោះគឺមិនអាច​ទៅ​រួចទេ»

៥៖ ក្រោយករណីបាញ់ប្រហារស្លាប់ ១៧នាក់​នៅរដ្ឋផ្លូរីដា លោក ដូណាល់ ត្រាំ សន្យា​ជាថ្មីថា «នឹងត្រួត​ពិនិត្យជីវប្រវត្តិ និងសតិអារម្មណ៍អ្នកទិញ​កាំភ្លើង​នានា»

៦៖ មិនគួរឲ្យជឿ! ទីក្រុង​ញូយ៉ក «ជាប់ឈ្មោះ​ជាទីក្រុងកខ្វក់​ជាងគេបំផុត» នៅ​សហរដ្ឋអាមេរិក!

៧៖ លោក បាន គីមូន៖ ជោគជ័យ​ធំធេងរបស់ UN គឺរារាំងមិន​ឲ្យផ្ទុះសង្គ្រាម​លោក

៨៖ លទ្ធផលស្ទង់មតិចេញហើយ! «លោក វ្ល៉ាឌីមៀ ពូទីន នឹងអាច​ឈ្នះឆ្នោតមួយ​អាណត្តិទៀត» និងបន្តដឹកនាំ​រដ្ឋាភិបាល​រុស្ស៊ី!៕