(ភ្នំពេញ)៖ ថ្ងៃទី១៣ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិក ព្រឹទ្ធិសភា នីតិកាលទី៤ ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ​ មានតែគណបក្សប្រជាជនកម្ពុជាមួយតែ​ប៉ុណ្ណោះ ដែលបានធ្វើសកម្មភាព ហែក្បួនឃោសនាបោះឆ្នោតតាមរាជធានី-ខេត្ត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ២០១៨។

តាមការប្រកាសរបស់ គ.ជ.ប បានឲ្យដឹងថា នៅថ្ងៃនេះគណបក្សប្រជាជនកម្ពុជា បានបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅរាជធានី-ខេត្តមួយចំនួនដូចជា នៅខេត្តស្វាយរៀង, ខេត្តកំពត, ខេត្តកំពង់ធំ, ខេត្តព្រៃវែង, ខេត្តមណ្ឌលគិរី, ក្រុងភ្នំពេញ និងខេត្តត្បូងឃ្មុំជាដើម៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់គ.ជ.ប៖