​(ភ្នំពេញ)៖ គណៈកម្មការវាយតម្លៃឯករាជ្យ នៃកម្មវិធីប្រគល់ពានរង្វាន់ អចលនទ្រព្យកម្ពុជា​របស់ក្រុមហ៊ុន Property Guru បាននិយាយ ដោយបង្ហាញអំពីឈ្មោះ អ្នកជាប់ក្នុងបញ្ជីជម្រើសដំបូង សម្រាប់កម្មវិធីប្រគល់ពានរង្វាន់ អចលនទ្រព្យកម្ពុជា របស់ក្រុមហ៊ុន Property Guru តំណាងដោយ ក្រុមហ៊ុន KHI ។

ពានរង្វាន់មានទាំងអស់ជាង ២០ ប្រភេទ មានលក្ខណៈពិសេសផ្សេងៗគ្នា រួមមានបញ្ជីបេក្ខជនឆ្នើម ផងដែរ។ បុរី ប៉េង ហួត គ្រុប ជាអ្នកដែលបានឈ្នះពីរលើក រួចមកហើយនូវពានរង្វាន់ អ្នកអភិវឌ្ឍន៍ល្អបំផុត ហើយឆ្នាំនេះ ទទួលបាន ១៦កន្លែង នៅក្នុងបញ្ជីជម្រើសដំបូង ដែលមានចំនួនច្រើនជាង អ្នកអភិវឌ្ឍន៍ផ្សេងទៀត។ អ្នកអភិវឌ្ឍន៍ Greater Euro Ville ក្នុងគម្រោងប្រើប្រាស់ចម្រុះទទួលបាន ៥ រង្វាន់សម្រាប់ការអភិវឌ្ឍន៍ និង១០ រង្វាន់ក្នុងប្រភេទ​ឌីស្សាញ បូកនឹងការស្ងើចសរសើរ ពិសេសសម្រាប់គំនិតផ្ដួចផ្ដើម អំពីទំនួលខុសត្រូវសង្គម។

លំដាប់ទីពីរ​ គឺក្រុមហ៊ុន LIXIN Construction ដែលបានសាងសង់អគារ​ប្រើប្រាស់ចម្រុះ ឈ្មោះ CEO KT Pacific នៅក្នុងខណ្ឌ ៧ មករា រាជធានីភ្នំពេញ។ គម្រោងដែលមានការសហការគ្នា​ រវាង KT Pacific Group និង LIXIN Group មានបំណងក្លាយជាអគារស្នាក់នៅ និងពាណិជ្ជកម្ម ដ៏ឆ្នើមមួយនៅក្នុងរាជធានីភ្នំពេញ។ ជាមួយនឹងការទទួលបានរង្វាន់ចំនួន៦ ក្រុមហ៊ុន Parkway Investment Co., Ltd. បានជាប់លំដាប់ថ្នាក់លេខបី។ ជាប្រភេទអគារការិយាល័យ​ទំនើបផង និងជាខុនដូក្នុងតម្លៃសមរម្យផង គម្រោង Parkway ​ស្ថិតនៅក្នុងខណ្ឌទួលគោក ក្រុមហ៊ុនប្រើស្ថាបត្យកម្មកម្ពុជា រួមផ្សំជាមួយភាពទំនើប​ នៅក្នុងការអភិវឌ្ឍន៍។

ក្រុមហ៊ុនអភិវឌ្ឍន៍ការប្រើប្រាស់ ចម្រុះមួយទៀត ដែលជាប់ក្នុងបញ្ជីគឺ KHCN Investment and Development Co., Ltd., ដែលមានរង្វាន់បី The Seagate Suite នៅក្រុងព្រះសីហនុ នៅក្រោយមជ្ឈមណ្ឌលភ្នំពេញ ដែលទទួលរង្វាន់ជាច្រើនកាលពីឆ្នាំមុន ទទួលបានរង្វាន់បួននៅឆ្នាំ ២០១៨ ។ វិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជា​ កំពុងមានភាពសកម្មយ៉ាងខ្លាំង ដោយឃើញថា មានការកើនឡើង ២២% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងការវិនិយោគលើវិស័យ សំណង់កាលពីឆ្នាំមុនៗ ធ្វើឲ្យតម្លៃដីកើនឡើង ហើយប្រែក្លាយភ្នំពេញ​ពីរាជធានី​អគារទាប ទៅជាមជ្ឈមណ្ឌលអគារខ្ពស់។

«ឧស្សាហកម្មអចលនទ្រព្យ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា។ កាលពីឆ្នាំថ្មីៗនេះ ភ្នំពេញបានវិវឌ្ឍយ៉ាងឆាប់រហ័ស ទាក់ទាញអ្នកវិនិយោគធំៗ មកពីជុំវិញតំបន់​ ដើម្បីវិនិយោគលើវិស័យអចលនទ្រព្យ នៅកម្ពុជា និងក្នុងវិស័យសំណង់។ នៅដំណាច់ឆ្នាំ ២០១៧ ប្រទេសចិន​បានក្លាយជាអ្នកវិនិយោគ ធំជាងគេបង្អស់ បន្ទាប់មកគឺកូរ៉េ ជប៉ុន សិង្ហបុរី ថៃ ម៉ាឡេស៊ី តៃវ៉ាន់ និងប្រទេសអឺរ៉ុបផ្សេងទៀត»។ នេះបើតាមមតិរបស់លោក សន ស៊ាប ស្ថាបនិក និងនាយកក្រុមហ៊ុន Key Real Estate Co., Ltd. ដែលជាសមាជិកម្នាក់​ របស់គណៈកម្មការវាយតម្លៃ។

លោកបានថ្លែងថា ក្រៅពីអគារខ្ពស់ៗ អចលនទ្រព្យដីធ្លី កាន់តែមានប្រជាប្រិយភាព ចំពោះអ្នកទិញ ហើយមានការផ្គត់ផ្គង់ច្រើន និងតម្រូវការខ្ពស់។ លោកបន្ថែមថា ​«ក្រៅពីនេះ ឧស្សាហកម្មទាំងមូល ក៏បានបង្កើតការងារកាន់តែច្រើន សម្រាប់ប្រជាជនកម្ពុជាផងដែរ»។

លោក សន ស៊ាប ត្រូវបានចូលរួមជាគណៈកម្មការដោយ​ Simon Griffiths (នាយកក្រុមហ៊ុន Urban Assets Solutions), David Littlejohn (ប្រធានផ្នែកលក់ និងទីផ្សាររបស់ Comin Khmere), Michel Cassagnes (នាយក Archetype Cambodia), Sok Siphana (ដៃគូគ្រប់គ្រង SokSiphana&associates); Ross Wheble, MA, MRICS (នាយកប្រចាំ​ ប្រទេសរបស់ក្រុមហ៊ុន Knight Frank [Cambodia] Pte Ltd), Thida Ann (នាយក CBRE Cambodia), និង Grace Rachny Fong (នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia)។

លោក Terry Blackburn ជាស្ថាបនិក និងជានាយកគ្រប់គ្រង PropertyGuru Asia Property Awards បានថ្លែងថា «ចៅក្រមប្រចាំកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards បានកត់សម្គាល់យ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកអភិវឌ្ឍន៍កម្ពុជា ក្នុងការកែលម្អពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសក្នុងផ្នែកប្រើប្រាស់ចម្រុះ ដែលកាន់តែមានប្រជាប្រិយភាព ក្នុងចំណោមអ្នកវិនិយោគ និងអ្នកប្រើប្រាស់។ កម្ពុជាផ្ដល់នូវសក្តានុពលភាព ជា​ច្រើន ហើយយើងមានមោទនភាពចំពោះ អ្នកអភិវឌ្ឍន៍ក្នុងស្រុកដែលបានសម្រេចស្នាដៃ ពីរឆ្នាំកន្លងមកនេះ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ ហើយយើងទទួលស្គាល់ នូវការរួមចំណែករបស់ពួកគេក្នុងវិស័យនេះផងដែរ!»។

ក្រុមហ៊ុន ដែលជាប់ក្នុងបញ្ជីរជម្រើសដំបូង នឹងត្រូវបានប្រកាសឈ្មោះសម្រាប់អ្នកឈ្នះពានរង្វាន់ នៅក្នុងពិធីលៀងសាយភោជន៍ នាល្ងាចថ្ងៃសុក្រទី ១៦ ខែមីនា ឆ្នាំ ២០១៨ នៅបន្ទប់ ballroom នៃសណ្ឋាគារ Sofitel Phnom Penh Phokeethra ។ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យនេះ នឹងមានភ្ញៀវជាង ៣០០នាក់ ចូលរួមជាកិត្តិយសរួមមាន ស្ថាបត្យករវ័យក្មេងដ៏មានឈ្មោះល្បីល្បាញមួយរូប គឺ លោក ហ៊ុន ចាន់សាន ដែលជាស្ថាបនិក នាយកឌីស្សាញ និងស្ថាបត្យករចម្បងរបស់ក្រុមហ៊ុន Re-Edge Architecture + Design ។ លោកត្រូវបានជ្រើសរើស ដោយនិពន្ធនាយកទស្សនាវដ្ដី Property Guru Property Report សម្រាប់កិច្ចប្រឹងប្រែង របស់លោកក្នុងការលើកកម្ពស់ ស្ថានភាពស្ថាបត្យកម្ម និងអ្នកឌីស្សាញកម្ពុជា នៅលើឆាកអន្តរជាតិ។

អ្នកដែលឈ្នះ នូវប្រភេទពានរង្វាន់ល្អជាងគេបំផុត នឹងត្រូវបានចូលរួមប្រកួតក្នុងកម្មវិធី Property Guru Asia Property Awards លើកទី8 ដែលជាវគ្គផ្តាច់ព្រាត់ ប្រព្រឹត្តទៅជាលើកដំបូងនៅប្រទេសថៃ។ កម្មវិធីនេះជាព្រឹត្តិការណ៍រួមគ្នា ដែលមានរយៈពេលពីរថ្ងៃសម្រាប់ Property Guru Asia Real Estate Summit នៅសណ្ឋាគារ The Athenee, ទីក្រុងបាងកង ថ្ងៃទី ៨-៩ ខែវិច្ឆិកា ឆ្នាំ ២០១៨។

កម្មវិធី PropertyGuru Cambodia Property Awards ឆ្នាំ២០១៨ ត្រូវបានឧបត្ថម្ភគាំទ្រដោយអ្នកឧបត្ថម្ភធំ គឺក្រុមហ៊ុន KHI; សហការឧបត្ថម្ភដោយ Panasonic និង ក្រុមហ៊ុន Jotun ដៃគូផ្លូវការក្រុមហ៊ុន Realestate.com.kh ដៃគូសប្បុរសធម៌អង្គការ CARE អន្តរជាតិ ដៃគូផ្សព្វផ្សាយ Southeast Asia GLOBE, Khmer Times, Construction & Property Magazine, B2B Cambodia, BizKhmer, និង PropertyGuru Property Report ការគាំទ្រពីសមាគមសភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជា (EuroCham) និង សភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា និងអ្នកគ្រប់គ្រងផ្លូវការ BDO ដែលដឹកនាំក្នុងប្រទេសកម្ពុជា ដោយលោក Lim Seng Siew ជានាយករង លោក Sok Sochetra ជាជំនួយការប្រធានគ្រប់គ្រង និង​លោក Norng Kiman ជាជំនួយការជាន់ខ្ពស់៕