(ភ្នំពេញ)៖ ហាងកាហ្វេល្បីឈ្មោះ ​អារ៉ាប៊ីធា «ARABITIA» ដែលជាបុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុន CP Group នឹងចាប់ផ្តើមបើកលក់ជាផ្លូវការ ក្នុងពេលឆាប់ខាងមុខនេះ ​ដែលជាសាខាទី១០ នៃហាងកាហ្វេ «ARABITIA» ​មានទីតាំងស្ថិតនៅលើបណ្តោយ ៣៣៧ ផ្លូវសាន់វេ នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈដែលដើម្បីអបអរ ការបើកដំណើរការនេះ ហាងកាហ្វេ​នឹងមាន Promotion ជាច្រើនផ្ដល់ជូនអតិថិជនរបស់ខ្លួន។

ជាមួយនឹងការត្រៀមបើកសម្ពោធ សាខាថ្មីនេះ កាហ្វេ អារ៉ាប៊ីធា «​ARABITIA» ​ក៏មាន​នូវប្រម៉ូសិនពិសេសៗ ​គឺទិញ មួយកែវ ថែមជូន មួយកែវ និងគ្រប់ផលិតផលទាំងអស់ ដែលរួមមាន កាហ្វេ អាហារសម្រន់ Fast Food and Bakery ជាដើម។ ​ប្រម៉ូសិនពិសេសនេះ ធ្វើឡើងចាប់តាំងពី ថៃ្ងទី​២៣ រហូតដល់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ។

ជាការពិតណាស់ កាហ្វេអារ៉ាប៊ីធា «​ARABITIA» មិនត្រឹមតែប្រកបដោយគុណភាពល្អ និងរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងសម្រាកលំហែខួរក្បាល កន្លែងធ្វើការ កន្លែងណាត់ជួប ជជែកកម្សាន្ត ទាំងជាលក្ខណៈមិត្តភាព និងការងារ ផងដែរ។ ​

ហាងកាហ្វេ «Arabitia» គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន CP Group របស់​ប្រទេស​ថៃ ដែលបានផ្ដល់នូវ​ការជឿទុកចិត្ត ដល់ក្រុមហ៊ុនកាហ្វេ ប៊ឹស ឯ.ក តាមរយៈការផ្ដល់សិទ្ធិផ្ដាច់មុខ ក្នុងការបើកដំណើរការ និងលក់សិទ្ធិបើកបន្តហាងកាហ្វេ «Arabitia» ក្នុងប្រទេសកម្ពុជា។

​សម្រាប់ព័ត៌មានបន្ថែមពី «​ARABITIA» សូមចូលទៅកាន់ផេកហ្វេសប៊ុក Arabitia CAFE Cambodia និងសម្រាប់ព័ត៌មានពីការទិញ Franchies សូមទាក់ទងលេខ ០១៧ ៧៤៥ ៧៤៥​៕