(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៩៥៩គ្រឿង រកឃើញល្មើសច្បាប់៥៩៥គ្រឿង (ម៉ូតូ៦៨ភាគរយ) អប់រំ៣៨៧គ្រឿង និងផាកពិន័យ២០៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែកុម្ភៈនេះ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី២១ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន២,៨៥៦គ្រឿង អប់រំ១៥៣គ្រឿង និងផាកពិន័យចំនួន១៦៥គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៨២៦គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៨២,១២២គ្រឿង រកឃើញយានយន្តល្មើស ១១,៣៥៥គ្រឿង (ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ ៦,៦២៥គ្រឿង និងផាកពិន័យ៤,៧៣០គ្រឿង (ម៉ូតូ៨៧ភាគរយ)៕