(ភ្នំពេញ)៖ នៅថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជា បានបើកកិច្ចប្រជុំលើកទី១ ក្នុងការរៀបចំពិធីខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ចៅហ្វាវាំង គង់​ សំអុល ​អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំទិវាពិភពលោក កាកបាទក្រហម/អឌ្ឍចន្ទក្រហម។

កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅ នាទីស្នាក់កណ្ដាល កាកបាទក្រហមកម្ពុជា ដែលមានការចូលរួម ពីសមាជិក សមាជិកា លេខាធិការ នៃគណៈកម្មការ និងអនុគណៈកម្មការ រៀបចំខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៨ ។

ការបើកកិច្ចប្រជុំលើកទី១នេះ គឺដើម្បីពិនិត្យមើលការងារមួយចំនួនទៀត ដើម្បីពិភាក្សាការងារ ណែនាំពីតួនាទី និងភារកិច្ច របស់គណៈកម្មការ និងអនុគណៈកម្មការ​នីមួយៗ សម្រាប់អនុវត្តការងារឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ ៕