(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាព និងឥទ្ធិពលរបស់ព្យុះទី២ ដែលមានឈ្មោះថា សាន់បា (Sanba) ដែលអាចនឹងធ្វើឲ្យមានភ្លៀងកក់ខែពីតិចទៅមធ្យម ចាប់ពីថ្ងៃទី១៨ ដល់២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តារាជធានីខេត្តមួយចំនួន។

បើតាមសេចក្តីប្រកាសរបស់ក្រសួង រាជធានីខេត្តដែលអាចនឹងមានភ្លៀងកក់ខែរួមមាន៖ រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និងបណ្តាខេត្តនៅតំបន់ឆ្នេរ៕

សូមអានសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកទាំងស្រុង៖