(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចុះឃាត់រថយន្តទំនើប ចង្កូតស្តាំនាំមួយគ្រឿង ចូលខុសច្បាប់ នៅភូមិសាស្រ្តរាជធានីភ្នំពេញ។

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបមេត្តា ជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ដែលនាំចូលពីបរទេស។

ជាមួយគ្នានេះ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នឹងបន្តយុទ្ធនាការការងារនៅក្នុងរាជធានីភ្នំពេញកាន់តែខ្លាំងផងដែរ៕