(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីអាកាសធាតុចុះត្រជាក់ជាលើកទី៤ ដោយបានបញ្ជាក់ថា អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់ជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨។

សេចក្តីជូនដំណឹងលើកទី៤ របស់ក្រសួងធនធានទឹក បានបញ្ជាក់ថា៖

* នៅតំបន់ជួរភ្នំដងរែក មានសីតុណ្ហភាពអប្បបរមា នឹងចុះត្រជាក់នៅក្នុងរង្វង់១៣-១៤ អង្សាសេ។

* នៅតំបន់ខ្ពង់រាបរួមមាន៖ ខេត្តបន្ទាយមានជ័យ, ខេត្តេះព្រះវិហារ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី និងខេត្តប៉ៃលិន​ មានសីតុណ្ហភាពអប្បបរមា នឹងចុះត្រជាក់នៅក្នុងរង្វង់១៥-១៦ អង្សាសេ។

* នៅខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ​, ខេត្តសៀមរាប, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ, និងខេត្តកោះកុង សីតុណ្ហភាពអប្បរមា នឹងថយចុះមកនៅក្នុងរង្វង់១៧-១៨ អង្សាសេ។ ដោយឡែក នៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តកណ្តាល, ខេត្តព្រៃវែង, និងខេត្តស្វាយរៀង សីតុណ្ហភាពអប្បរមា នឹងថយចុះមកនៅក្នុងរង្វង់១៩-២០ អង្សាសេ។

ក្រសួងធនធានទឹក ក៏សូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ គ្រប់ស្ថានប័ន ជាពិសេសាបងប្អូនកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន (ជួរភ្នំដងរែក) សូមរក្សាសុខភាពរបស់ខ្លួនផងដែរ៕