(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបានបញ្ជាក់ថា អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់ជាថ្មីម្តងទៀត នៅចុងសប្តាហ៍ទី១ ខែកុម្ភៈខាងមុខនេះ។

ក្រសួងធនធានទឹកបញ្ជាក់ថា ខ្លួនបាននិងកំពុងតាមដានអំពីបញ្ហាអាកាសធាតុចុះត្រជាក់នេះ ហើយនឹងជម្រាបជូនសាធារណជនឲ្យបានជ្រាបច្បាស់ អំពីកម្រិតសីតុណ្ហភាពអប្បបរមា និងកាលបរិច្ឆេទនៃការចុះត្រជាក់ជាថ្មីនេះ នាពេលខាងមុខ៕