(ភ្នំពេញ)៖ ក្រុមហ៊ុន Precision Cars Cambodia Limited ជាអ្នកនាំចូល និងចែកចាយផ្តាច់មុខ ទៅលើគ្រឿងបន្លាស់ និងរថយន្តម៉ាក Porsche ប្រចាំកម្ពុជា នារសៀលថ្ងៃទី​២៧ ខែមករា ឆ្នាំ២០១៨ សម្ពោធជាផ្លូវការនូវរថយន្ដម៉ាកថ្មីពីរម៉ូតទៀតហើយ នៅលើទីផ្សារកម្ពុជា។

រថយន្តទាំង២ម៉ូដែលនោះ គឺ Cayenne និង Panamera Sport Turismo ក្រុមហ៊ុននេះ ជឿជាក់ថារថយន្ដម៉ាកថ្មីពីរម៉ូដែលនេះ នឹងមានការទទួលគាំទ្រច្រើនពីអតិថិជនកម្ពុជា។

រថយន្ត Cayenne និង Panamera Sport Turismo គឺជារថយន្តដ៏ល្អឥតខ្ចោះ បំផុត សម្រាប់អតិថិជនកម្ពុជា អមជាមួយនឹងការរចនាម៉ូត និងម៉ូដែល​ដ៏ថ្មី និងឥតខ្ចោះ ផ្នែកនីមួយៗបំពាក់នូវគឿងបច្ចេកទេសទំនើបៗ ផ្នែកខាងក្នុងមានភាពស្រស់ស្អាត និងមានភាពទាក់ទាញ។

នាឱកាសសម្ពោធ​រថយន្ដម៉ាកថ្មីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក Michael Vetter អគ្គនាយកក្រុមហ៊ុន Porsche Cambodia រួមទាំង​កញ្ញាឡូរ៉ា ម៉ម សិល្បៈករប្រចាំកម្ពុជា និងជា Ambassado របស់ក្រុមហ៊ុន Porsche រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

លោក Michael Vetter អគ្គនាយកក្រុមហ៊ុន Porsche Cambodia បានឲ្យដឹងថា «យើងមានសេចក្តីរំភើបខ្លាំងណាស់ក្នុងការដាក់ បង្ហាញរថយន្ត ម៉ូដថ្មីទាំងពីរប្រភេទនេះ ដែលរួមមានម៉ាក Cayenne និងម៉ាក Panamera Sport Turismo នៅលើកទីផ្សារកម្ពុជា»

លោកបានរំពឹងទៀតថា ថរយន្ដថ្មីទាំងពីរម៉ូតនេះ នឹងមានការទទួលជាវច្រើនពីអតិថិជន ការលក់នឹងកើនឡើង​ជាក់ជាពុំខាន ដោយបច្ចុប្បន្ននេះខាងក្រុមហ៊ុន​ក៏បាន​ចុះហត្ថលេខានៃការទិញពីអតិថិជនដំបូងៗផងដែរ។

លោកបានបន្ដទៀតថា ការឈានជើងចូលទីផ្សារកម្ពុជា របស់ក្រុមហ៊ុន Porsche ព្រោះដោយសារតែប្រទេសកម្ពុជា មានរថយន្ដម៉ាកនេះជា​ច្រើនគ្រឿង បើកបរនៅតាមដងផ្លូវ ហើយការចូលមកដំបូងៗគ្រាន់តែសម្រាប់ធ្វើការជួសជុលរថយន្ដតែប៉ុណ្ណោះ ប៉ុន្ដែដោយឃើញថាប្រទេសកម្ពុជា មានសេដ្ឋកិច្ច​ល្អ រីកលូតលាស់ឆាប់រហ័ស ដែលធ្វើឲ្យប្រជាពលរដ្ឋ មានលទ្ធភាព​ទិញរថយន្ដ ដែលមានតម្លៃថ្លៃៗបាន ដូច្នេះទើបក្រុមហ៊ុន Porsche សម្រេចចិត្ត​​ចូលវិនិយោគលើទីផ្សារកម្ពុជា។

សូមបញ្ជាក់ថា រថយន្ត Porsche Cayenne គឺជារថយន្តមួយក្នុងចំណោមម៉ូដែល Porsche ដែលលក់ដាច់បំផុតនៅម្ពុជា ដែលការលក់មានរហូត​ដល់​ទៅ៧០% ឯណោះ។ អតិថិជនទាំងអស់គ្នាក៏អាច រកជាវរថយន្ដម៉ាក Cayenne ឥឡូវនេះបានតាមរយៈមជ្ឈមណ្ឌល Porsche ភ្នំពេញ។ ចំណែក​ឯរថយន្ដម៉ាក Panamera Sport Turismo វិញអតិថិជនទាំងអស់ក៏អាចរកជាវ បាននៅក្នុងមជ្ឈមណ្ឌលលក់រថយន្ដ Porsche ក្នុងទីក្រុងភ្នំពេញផងដែរ៕