(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង និងមន្រ្តី CMAC បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងមុននេះបន្តិចថា គ្រាប់បែកដែលប្រជាពលរដ្ឋប្រទះឃើញ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កការភ្ញាក់ទាំងយប់នោះ តាមពិតមិនមែនជាគ្រាប់បែកអីទេ ពោលជាដែកកេះដែលមានរូបរាងដូចគ្រាប់បែកតែប៉ុណ្ណោះ។

បើតាមលោកអធិការ ក្រោយការចុះត្រួតពិនិត្យ និងសួរនាំភ្លាមៗ គឺតាមពិតទៅមានបុរសសន្តិសុខម្នាក់ ដែលយាមនៅក្បែរនោះ បានឃើញវត្ថុមួយនេះ មួយអាទិត្យមកហើយ និងបានរើសយកមកលែងផងដែរ ហើយសង្ស័យថា ជាគ្រាប់បែកក៏យកទៅដាក់នៅកន្លែងដើម តែតាមការពិនិត្យរបស់សមត្ថកិច្ចនោះ គឺជាដែកកេះទេ។

លោកអធិការសូមអំពាវនាវដល់ប្រជាបលរដ្ឋ នៅមូលដ្ឋាន ជាពិសេសនៅកន្លែងកើតហេតុ កុំអោយមានការភ្ញាក់ផ្អើល និងយល់ច្រឡំ៕