(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៣៦៩គ្រឿង រកឃើញល្មើសច្បាប់៤៣២គ្រឿង (ម៉ូតូ៧៨ភាគរយ) អប់រំ២១១គ្រឿង និងផាកពិន័យ២២១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែមករានេះ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី២៧ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន២,១៨៤គ្រឿង អប់រំ៧៩គ្រឿង និងផាកពិន័យចំនួន១៦៤គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៧៧៨គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧​ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៣៤,៦៤៧គ្រឿង រកឃើញយានយន្តល្មើស ២៣,០៤៦គ្រឿង (ម៉ូតូ៨២ភាគរយ) ក្នុងនោះអប់រំ ៨,៨៦៨គ្រឿង និងផាកពិន័យ ១៤,១៧៨គ្រឿង (ម៉ូតូ៩១ភាគរយ)៕