(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ លោក ស្យុង បូ ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បាននាំយកសម្ភារការិយាល័យមួយ ចំនួនធំដល់កម្ពុជា ដើម្បីអនុវត្តភាពជាដៃយុទ្ធគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។

ពិធីប្រគល់ និងទទួលសម្ភារការិយាល័យនេះ ធ្វើឡើងក្រោមវត្តមានរបស់ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ប្រធានគណៈកម្មាធិការ សម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងថា ក្នុងនាមជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយជាគ្រឿងអេឡិចត្រនិចទំនើបៗ ជាច្រើនសម្រាប់ការងារ គណៈកម្មាធិការ ដែលបានចូលរួមសម្រួល ការងាររបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដ៏សំខាន់ ដើម្បីអនុវត្តន៍ភាពជាដៃគូរយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។

សម្ភារការិយាល័យទាំងនេះ រួមមានទី១៖ម៉ាស៊ីនថតសំឡេង, ទី២៖ កុំព្យុទ័រ, ទី៣៖ កុំព្យូទ័រយួរដៃ ទី៤៖ ម៉ាស៊ីនព្រីន និងសម្ភារការិយាល័យសំខាន់ៗ ជាច្រើនទៀត រួមទាំងរថយន្ត pick Up ចំនួន១គ្រឿងដែលសរុបជាទឹកប្រាក់មានចំនួន ១លានយេន ជូនគណៈកម្មាធិការសម្រួបសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន។

សូមបញ្ជាក់ថា គណៈកម្មាធិការនេះ មានតំណាងក្រសួងស្ថាប័នជាង២០ ចូលរួម ហើយប្រជុំ១ឆ្នាំម្តងនៅទីក្រុងភ្នំពេញ និងទីក្រុងបេកាំង ដែលដឹងនាំដោយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោក យ៉ាង ជាឈី សមាជិកការិយាល័យ នយោបាយ នៃបក្សកុម្មុយនីស្តចិន៕