(ភ្នំពេញ)៖​ នៅព្រឹក​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨​នេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយបានការអនុញ្ញាតិពីលោក សៀង សុខ ព្រះរាអាជ្ញារង​នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ​និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យគោលដៅ​ ហាងកាហ្វេតាមបណ្តោយ​ផ្លូវ៣៣៦ ​សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ បានពិនិត្យឃើញមានជនជាតិវៀតណាម ចំនួន​១៣​នាក់ ស្រី​០៤​នាក់ ដែលលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។

ប្រធាននាយកដ្ឋានរូបនេះ បញ្ជាក់ថា ក្រោយឃាត់ខ្លួន​ជនជាតិវៀតណាមទាំង១៣​នាក់នោះ ដែលប្រើប្រាស់ឯកសារមិនត្រឹមត្រូវតាមច្បាប់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត៕