(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការចាប់ឆ្នោតជាសាធារណៈ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីកំណត់លេខរៀងគណបក្សនយោបាយ ដែលចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៤។ នេះបើតាមសេចក្តីប្រកាសរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃ។

ការចាប់ឆ្នោតនេះ នឹងធ្វើឡើងនៅក្រសួងមហាផ្ទៃវេលាម៉ោង៨៖៣០នាទីព្រឹក ក្រោមអធិបតីភាព លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ហើយលទ្ធផលនៃការចាប់ឆ្នោតនេះ នឹងប្រកាសដោយ លោក ទេព នីថា អគ្គលេខាធិការនៃគ.ជ.ប។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖