(ភ្នំពេញ)៖ ​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតមួយច្បាប់ ផ្ញើជូនគ្រប់អភិបាលរាជធានី ខេត្តទាំងអស់ទូទាំងប្រទេសកម្ពុជា ដោយកំណត់អំពីការប្រើប្រាស់អក្សខ្មែរ និងអក្សរបរទេសនៅលើផ្ទាំងគំនូរសំណង់ ឬស្លាកសញ្ញាផ្សព្វផ្សាយនៅតាម ការដ្ឋានសំណង់នានាទូទាំងប្រទេស។

ក្នុងលិខិតរបស់លោក ជា សុផារ៉ា បានប្រាប់អភិបាលរាជធានីខេត្តយ៉ាងដូច្នេះថា ដើម្បីលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ រាល់ការដាក់តាំងផ្ទាំងគំនូរសំណង់ ឬស្លាកសញ្ញាផ្សព្វផ្សាយ នៅតាមការដ្ឋានសំណង់ត្រូវគោរពតាមគោលការណ៍ដូចខាងក្រោម៖

១៖ អក្សរខ្មែរត្រូវសរសេរឲ្យបានធំជាងអក្សរបរទេស ហើយដាក់នៅជួរខាងលើ
២៖ អក្សរបរទេសអាចសរសេរនៅខាងក្រោម និងមានទំហំពាក់កណ្តាលនៃអក្សខ្មែរ
៣៖ ការសរសេរអក្សខ្មែរត្រូវអនុវត្តតាមវចនានុក្រម របស់សម្តេចសង្ឃ ជួន ណាត៕