(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីឥទ្ធិពលរបស់ព្យុះទី២៧ ឈ្មោះ តឹម ប៊ិន ដែលកំពុងស្ថិតនៅភាគខាងកើត ប្រទេសហ្វីលីពីន ហើយនឹងជះឥទ្ធិពលដល់កម្ពុជា នៅចុងខែធ្នូនេះ។

បើតាមក្រសួងធនធានទឹក លក្ខណៈបែបនេះរបស់ព្យុះទី២៧ នឹងធ្វើឲ្យស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ខាងមុខ មានពពកច្រើនដេរដាស មានភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខណ្ឌទូទាំងប្រទេស ពីមធ្យមទៅច្រើន ពិសេសបណ្ដាខេត្តដែលស្ថិតនៅជាប់តាមបណ្ដាយព្រំដែនកម្ពុជា-វៀតណាម។

ដោយឡែកនៅតំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ ផ្ទៃមេឃមានពពកច្រើនដេរដាស មានភ្លៀងធ្លាក់ពីបង្គូរទៅច្រើន មានខ្យល់បក់បោកខ្លាំងរលកសមុទ្រមានកម្ពស់ខ្ពស់ៗ។

សូមបងប្អូនប្រជាពលរដ្ឋ ពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងដែលមាននៅខាងក្រោមនេះ៖