​(ភ្នំពេញ)៖ ទីបំផុត «The Palms» ធ្វើបទបង្ហាញអំពីគម្រោងរបស់ខ្លួន នៅដើមខែធ្នូ នេះ ពោលគឺគម្រោងលំនៅដ្ឋានបែប Resort ប្រណីត The Palms នឹងបើកលក់ចាប់ពី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ រហូតតទៅ។

​លំនៅដ្ឋានប្រណីត «The Palms» លំនៅដ្ឋានបែប Resort ប្រណីត មិនធ្លាប់មាននោះទេ នៅក្នុងប្រទេសកម្ពុជា ដោយសារតែគម្រោងនេះ​ មានលក្ខណៈពិសេស និង ជាគំនិតរចនាដំបូងរបស់អ្នក អភិវឌ្ឃន៏សិង្ហបុរី​។ គម្រោងបុរីលំនៅដ្ឋាន The Palms ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយប្រមាណ ៤គីឡូម៉ែត្រ ពីគល់ស្ពានព្រះមុនីវង្ស ដែលតភ្ជាប់រហូតដល់មាត់ទន្លេ ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងជាគម្រោងអភិវឌ្ឍន៍ លំនៅដ្ឋានដ៏ប្រណីតប្លែកពីគេ មិនធ្លាប់មាននៅកម្ពុជា ដោយមានការសហការ ជាមួយដៃគូវិនិយោគមកពីប្រទេសសិង្ហបុរី។

គម្រោងនេះ នឹងចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការ នៅដើមឆ្នាំ២០១៨នេះហើយ ដែលនឹងចំណាយទុនវិនិយោគសាងសង់ ប្រមាណ ១១០លានដុល្លារអាមេរិក។  គម្រោងអភិវឌ្ឍន៍ បុរី ឌឹ ផាម នឹងមានការសាងសង់វីឡា កូនកាត់ Clusters ចំនួន ២០៤វីឡា ជាលក្ខណៈបឹងកាឡូ​១៦វីឡា និងមានកន្លែងចតអូប័រ ជាពិសេស សម្រាប់អ្នកដែលទិញ វីឡាបឹងកាឡូ។ ​វីឡាទាំងអស់ សុទ្ធតែអាចមើលឃើញផ្ទៃទន្លេ ហើយផ្ទះមានជណ្តើរយន្តផងដែរ។ បន្ទាប់ពីទទួលបានភាពជោគជ័យ និងមានការគាំទ្រយ៉ាងខ្លាំង ពីសាធារណជនដែលជាអថិតិជន នៅក្នុងគម្រោងអគារលំនៅដ្ឋាន ខុនដូរខ្ពស់ៗទំនើបៗ នៅក្នុងទីក្រុងភ្នំពេញកន្លងមក នៅពេលនេះដែរ លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលប្រ៊ីដ គ្រុប កំពុងចាប់ផ្តើមគម្រោង អភិវឌ្ឍន៍បុរីលំនៅដ្ឋាន ដ៏ប្រណីតមួយទៀតនៅតាមមាត់ទន្លេ។

​លោកឧកញ៉ា បានថ្លែងថា គម្រោង The Palms នេះ សាងសង់នៅលើផ្ទៃដីចំនួន ៣,៧ហិកតា។ គម្រោងនេះ​ ខុសប្លែកពីគម្រោងទី១ និងគម្រោងទី២ ដែលក្រុមហ៊ុន វើល ប្រ៊ីដ បានអភិវឌ្ឍសាងសង់រួចមកហើយ ដូចជា គម្រោងអគារពាណិជ្ជកម្ម និងលំនៅដ្ឋានកម្ពស់ ៤៥ជាន់ The Bridge និងអគារពាណិជ្ជកម្មលំនៅដ្ឋាន សណ្ឋាគារ ដែលមានឈ្មោះថា The Peak។ ​គម្រោងទាំងពីរនេះ ទទួលបានការគាំទ្រ និងមានភាពជោគជ័យយ៉ាងខ្លាំង។

​សូមបញ្ចាក់ថា មូលហេតុដែលឧកញ៉ា សៀ ឫទ្ធី សម្រេចចិត្តអភិវឌ្ឍបុរី លំនៅដ្ឋាន «The Palms» នៅតំបន់នោះ ដោយសារ​តែមើលឃើញថា តំបន់នោះមានប្រព័ន្ធ ហេដ្ឋារចនាសម័្ពន្ធល្អ ផ្លូវជាតិធំទូលាយ មានស្ពានពីរតភា្ជប់ និងទីតាំងអភិវឌ្ឍន៍នៅជិតមាត់ទន្លេ ដែលបង្កលក្ខណៈពិសេស សម្រាប់ការអភិវឌ្ឍគម្រោង លំនៅដ្ឋាន ឌឹ ផាម នេះ ឲ្យក្លាយជា រីស៊ត ដ៏ប្រណីតនៅកណ្តាល ទីក្រុងភ្នំពេញ​។ ​ព័ត៌មានលំអិត និង ទំនាក់ទំនងផ្នែកលក់ ០៦៧ /០៧០/០៨៥ ៧៨៧ ៨៨៨៕