(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតជូនពរក្នុងឱកាសខួបចម្រើនជន្មាយុ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧។៉

ក្នុងសារលិខិតសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែចំណាយអស់កម្លាំងកាយ និងប្រាជ្ញាស្មារតីបម្រើសង្គមជាតិ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈក្នុងវិស័យមនុស្សធម៌កម្ពុជា។

នៅក្នុងសារលិខិត បានសសេរថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រពលរដ្ឋ ព្រមទាំងការពារសេចក្តីថ្លៃថ្នូររបស់មនុស្សដែលមានស្នាដៃទាំងនេះ ស្តែងឲ្យឃើញតាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំបេសកម្មមនុស្សធម៌ ដ៏ឧត្តុងឧត្តម នៃស្ថាប័នកាកបាទក្រហមកម្ពុជា៕

សូមអានសារលិខិតសម្តេច ស ខេង ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖