(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់, របួសស្រាល៥នាក់ និងរបួសធ្ងន់៧១នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៩គ្រឿង រថយន្តតូច៦គ្រឿង, រថយន្ដធុនធំ៣គ្រឿង និងយានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, បត់គ្រោះថ្នាក់, មិនប្រកាន់ស្ដាំ, កត្តាយានយន្ដ និងមិនគោរពសិទ្ធិ។

សូមបញ្ជាក់ថា រយៈពេល១២ថ្ងៃ ខែធ្នូ ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១១០លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន៦៦នាក់ របួសធ្ងន់ចំនួន១២៥នាក់ និងរបួសស្រាលចំនួន៤៧នាក់៕